ជាតិ
សង្គមជាតិ
ក្រសួង ពិន័យ១០លានរៀលពីមន្ទីរពេទ្យ ម្លិះដង្កោ ដោយសារយករថយន្តដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ទៅព្យាបាលកន្លែងខ្លួន
15, Aug 2022 , 5:11 pm        
រូបភាព
រថយន្តដឹកអ្នកជំងឺ។ រូបពីទំព័ហ្វេសប៊ុករបស់ មន្ទីរពេទ្យម្លិះដង្កោ
រថយន្តដឹកអ្នកជំងឺ។ រូបពីទំព័ហ្វេសប៊ុករបស់ មន្ទីរពេទ្យម្លិះដង្កោ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ពិន័យម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ១០លានរៀល ព្រោះមន្ទីរពេទ្យនេះតែងតែយករថយន្តគិលានសង្គ្រោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ទៅព្យាបាលនៅមន្ទីររបស់ខ្លួន។

 
អត្ថបទទាក់ទង

លោក ម៉ម  ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ចេញលិខិតព្រមានដល់លោក ស៊ឹម វន់ ម្ចាស់មន្ទីរពេហុព្យាបាល ម្លិះដង្កោ ដែលមានទីតាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករងរបួសតាមដងផ្លូវ។ ការយករថយន្តគិលានសង្គ្រោះ ដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ ទៅព្យាបាលមន្ទីរនៅមន្ទីរពេទ្យឯកជនរបស់ខ្លួនគឺខុសច្បាប់ ដែលក្រសួងបានហាមឃាត់។ នេះបើតាមលិខិតព្រមានរបស់រដ្ឋមន្រ្តីសុខាភិបាល ចេញថ្ងៃទី១៥សីហា។ 
 
ដោយសារសង្កេតឃើញមន្ទីរពេទ្យម្លិះដង្កោ តែងប្រព្រឹត្តខុសដូចដែលបានលើកឡើ់ងខាងលើ ក្រសួងបានពិន័យ១០លានរៀល។ ជាងនេះទៅទៀត ក្រសួងព្រមានយ៉ាងដូច្នេះថា៖ «ក្នុងករណីដែលលោក វេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងទេនោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឲ្យពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ»៕ 
 
 

Tag:
 មន្ទីរពេទ្យម្លិះដង្កោ
© រក្សាសិទ្ធិដោយ thmeythmey.com