ជាតិ
Kulara Water ដាំនាងនួន បេង ធ្នង់ ច្រេស ចន្ទន៍ក្រស្នា...ជាង១ម៉ឺនដើមនៅ​​ជើងភ្នំគូលែន
15, Aug 2022 , 11:29 pm        
រូបភាព
ដោយ៖ ThmeyThmey 25

សៀមរាប៖ ក្រុមហ៊ុន Kulara Water (​អូ​គូលែន​) ចាប់ផ្ដើមដាំកូនឈើកម្រជាច្រើនប្រភេទនៅក្នុងបរិវេណរោងចក្រផ្ទាល់នាជើងភ្នំគូលែន  ក្នុងឆ្នាំ២០១៨។ រយៈពេលប្រមាណ៥ឆ្នាំមកនេះ ក្រុមហ៊ុន​ផលិត​ទឹករ៉ែ​ធម្មជាតិ «​អូ​គូលែន​» បានដាំកូនឈើរហូតដល់ ១០ ៥១២ដើម។ បើតាមអ្នកស្រី ជួប សុភី ប្រធាន​គម្រោង​ដាំ​ដើមឈើ​នៃ​ក្រុមហ៊ុន Kulara Water  កូនឈើទាំងនោះ មានដូចជា នាងនួន បេង ធ្នង់ ចន្ទន៍ក្រស្នា និងដើមឈើទាលជាដើម។ ​



កូនឈើកម្រ ដែលបានដាំនៅក្នុងបរិវេណរោងចក្រ អូគូលែន 
 
« ឥឡូវ គេមិនសូវមានដាំ យើងចង់ស្ដារវាឡើងវិញ និងប្រមូលពពួកសត្វស្លាប សត្វទន្សាយ។ ពេលយើងដាំបានម្លប់ ពួកគាត់(សត្វ) នឹងមកវិញហើយ»។ នេះជាការលើកឡើងរបស់អ្នកស្រី ជួប សុភី។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្រុមហ៊ុន សរសេរឈ្មោះឈើទាំងនោះ ជាភាសាខ្មែរ ឈ្មោះជាភាសាអង់គ្លេស និងឈ្មោះវិទ្យាសាស្ត្រ​ផងដែរ។


អ្នកស្រី ជួប សុភី ប្រធាន_គម្រោង_ដាំ_ដើមឈើ_នៃ_ក្រុមហ៊ុន Kulara Water
 
សូមអញ្ជើញលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 
 
 
 
 

Tag:
 Kulara Water
  ភ្នំគូលែន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com