កីឡាអន្តរជាតិ
អន្តរជាតិ
​Tchouameni និង Camavinga លេងមិនបានល្អ គ្រូ Real ផ្តាំឱ្យប្រឹងដូចពេលហ្វឹកហាត់
15, Aug 2022 , 7:39 pm        
រូបភាព
 ខ្សែបម្រើវ័យក្មេង AurelienTchouameni និង Eduardo Camavinga បង្ហាញគុណភាពទម្រង់លេងមិនល្អដូចពេលពួកគេហ្វឹកហាត់ឡើយអំឡុងការប្រកួតទល់ក្រុម Almeria។ បើតាមសម្តីលោក CarloAncelotti ថ្ងៃទី១៤ ខែសីហា។

 
ការប្រកួតរវាង Real Madrid ទល់ក្រុមម្ចាស់ផ្ទះAlmeria នាកីឡដ្ឋាន Power Horse នៃជំនួបបើកឆាករដូវកាលថ្មីរបស់​La Liga ក្រុមរហ័សនាមអធិរាជសមួយនេះត្រូវបានក្រុមម្ចាស់ផ្ទះស៊ុតនាំមុខតាំងនាទី៦ មកនៃវគ្គទីមួយ។ Real រកគ្រាប់តាមស្មើយ៉ាងលំបាករហូតដល់នាទី៦១ Lucas Vazquez នៃវគ្គទីពីរ​ រហូតដល់នាទី៧៥ ខ្សែការពារ David Alaba ស្វែងរកបានគ្រាប់ជ័យជម្នះដោយការស៊ុតបាល់ពិន័យ Freekick។

ជម្រើស ១១នាក់ដំបូងខ្សែបម្រើ Camavinga និង Tchouameni មានឈ្មោះលេងអមជាមួយ TonyKroos នៅតំបន់បម្រើប៉ុន្តែមិនអាចជួយកែប្រែលទ្ធផលបាននៅវគ្គទីមួយឈានចូលវគ្គទីពីរ Camavinga ត្រូវបានប្តូរចេញជំនួសដោយកីឡាករជើងចាស់Luka Modric វិញ ចំណែក ​Tchouameni បានប្តូរដោយខ្សែប្រយុទ្ធ​Eden Hazard នៅនាទី៥៨។ 
 
ក្រោយការប្រកួតបានបញ្ចប់លោក Ancelotti ដែលជាគ្រូបង្វឹកបាននិយាយក្នុងសន្និសីទកាសែតថាការខ្វះខាតការប៉ះបាល់ត្រង់តំបន់ខ្សែបម្រើជាមូលហេតុចម្បងបំផុតហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីក៏ផ្តាំឱ្យកីឡាករខ្សែបម្រើលេងឱ្យបានល្អនៅប្រកួតក្រោយជាមួយគុណភាពការលេងដូចពេលហ្វឹកហាត់។
 
«កីឡាករវ័យក្មេងចំណូលថ្មីលេងិនដូចអ្វីដែលពួកគេបានបង្ហាញពេលហ្វឹកហាត់ឡើយ។អ្វីដែលគេបានធ្វើពេលហ្វឹកហាត់បានល្អពួកគេបានលេងជម្រើសដំបូងហើយពួកក៏គូតែល្អឱ្យល្អដូចគ្នា ពួកគេមិនបានធ្វើខុសឡើយ តែគ្រាន់ត្រូវធ្វើឱ្យល្អបន្ថែមទៀត។ពួកគេមានវ័យក្មេងហើយពាក់អាវក្រុម Real ហាក់មានសម្ពាធច្រើននៅការប្រកួតដំបូងដូច្នេះពួកគេក៏ត្រូវបង្ហាញវាជាមួយសម្ពាធទាំងនេះ។»។
 
ការប្រកួតទល់ក្រុម ​Almeria ជាបង្ហាញខ្លួនប្រកួតដំបូងសម្រាប់ខ្សែបម្រើវ័យក្មេង Tchouameni និងខ្សែការពារ Antonio Rudiger នៃការប្រកួតក្របខណ្ឌ ​La Liga។ គ្រូបង្វឹកវ័យ ៦៣ឆ្នាំ ក៏បានសរសើរ Rudigerសម្របខ្លួនបានឆាប់រហ័សនិងលេងបានល្អ។
 
ខាងក្រោមនេះលទ្ធផលការប្រកួតសប្តាហ៍ទីមួយនៃក្របខណ្ឌLa Liga៖
ក្រុម Valencia ឈ្នះ Girona លទ្ធផល ១-០
ក្រុម Barcelona ស្មើ ០-០ RayoVallecano 
ក្រុម Real Valladolid ចាញ់ Villareal លទ្ធផល ៣-០
ក្រុម Cadiz ចាញ់ RealSociedad លទ្ធផល ១-០
ក្រុម Celta Vigo ស្មើ ២-២ Espanyol 
ក្រុម Osasuna ឈ្នះ Sevilla លទ្ធផល ១-០។
 
ក្រុមដែលនឹងត្រូវប្រកួតក្នុងសប្តាហ៍ដំបូងមាន AthleticBilbao ស្វាគមន៍ ​Mallorca ថ្ងៃទី១៥ខែសីហាចំណែកឯក្រុម Getafe ទទួល Atletico Madrid និង Real Betis ទទួល Elche ថ្ងៃទី១៦៕
 
 
 

Tag:
 Real Madrid
  Carlo Ancelotti
© រក្សាសិទ្ធិដោយ thmeythmey.com