ជាតិ
រដ្ឋបាល​ខេត្តព្រះសីហនុចាត់វិធានការលើ​អ្នក​សង់ខ្ទម និងទន្ទ្រានដី​ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចពិសេស
16, Aug 2022 , 10:59 am        
រូបភាព
ខ្ទមតូចៗជាច្រើនខ្នងដែលបានសាងសង់នៅដីរបស់ក្រុមហ៊ុនឯកជនមួយនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ខ្ទមតូចៗជាច្រើនខ្នងដែលបានសាងសង់នៅដីរបស់ក្រុមហ៊ុនឯកជនមួយនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ដោយ:
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋឈប់ជឿមេខ្យល់ ដែលបំផុសឱ្យពួកគេចូលកាន់កាប់ដីក្រុមហ៊ុនឯកជនដោយខុសច្បាប់។ លើសពីនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានាការតាមផ្លូវច្បាប់ ដល់មេខ្យល់ទាំងនោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ​ របស់រដ្ឋបាលខេត្ត។



រដ្ឋបាលខេត្តព្រះសីហនុ។
 
ប្រជាពលរដ្ឋមួយចំនួន បានចូលសាងសង់ខ្ទម និងទន្ទ្រានដីដោយខុសច្បាប់ នៅក្រុមហ៊ុនឯកជនមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា រដ្ឋបាលខេត្ត ធ្លាប់ចុះអប់រំប្រជាជនហើយពួកគេបានរើចេញម្ដងរួចមកហើយ។ ប៉ុន្តែក្នុងពេលយុទ្ធនាការបោះឆ្នោតឃុំសង្កាត់ ប្រជាពលរដ្ឋឆ្លៀតចូលទន្រ្ទានដីម្ដងទៀត។
 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្ត អំពាវនាវឱ្យប្រជាជនទាំងនោះ រើខ្ទមដោយស្ម័គ្រចិត្ តនិងឈប់ទន្ទ្រានដីរបស់ក្រុមហ៊ុនឯកជន។ បើប្រជាពលរដ្ឋមិនរើចេញនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។ លើសពីនេះ មេខ្យល់ដែលបំផុសឱ្យប្រជាជនចូលទន្ទ្រានដី នឹងប្រឈមនឹងចំណាត់ការរបស់ខេត្តព្រះសីហនុ។ 
 
សូមជម្រាបថា ​បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ក្នុងបរិវេណដីក្រុមហ៊ុនឯកជននោះ មានខ្ទមដែលសាងសង់ដោយគ្មានការអនុញ្ញាតរាប់រយខ្ទម។ រដ្ឋបាលខេត្ត បានអប់រំឱ្យប្រជាជនរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ កាលពីថ្ងៃទី២៧មេសាឆ្នាំ២០២២​៕
 
 
 
 

Tag:
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com