ជាតិ
ប្រមុខរដ្ឋាភិបាលរំលឹកជាថ្មីពីការបញ្ឈប់ការផ្តាច់មុខផ្តល់សេវាទូរសព្ទ និងអុីនធឺណិតនៅតាមបុរី
17, Aug 2022 , 9:00 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៧ ខែសីហា នេះ បានបញ្ជាក់សាជាថ្មីពីការបញ្ឈប់ការផ្តល់កិច្ចសន្យាផ្តាច់មុខរវាងក្រុមហ៊ុនសេវាទូរសព្ទ និងសេវាអ៊ីនធឺណិតជាមួយក្រុមហ៊ុនបុរី។

 
ពីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រមុខរដ្ឋាភិបាល បានមើលឃើញពីការបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហាមិនមានសេវាទូរស័ព្ទ និង អ៊ីនធឺណិតក្នុងបុរី។
 
បើតាមសម្តេច ហ៊ុន សែន ការងារនេះត្រូវធ្វើឡើង តាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី។

អត្ថបទទាក់ទង
 

កាលពីថ្ងៃទី៥ ខែសីហា កន្លងមក លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថា រាល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនទូរសព្ទ និង ក្រុមហ៊ុនអ៊ីនធឺណិតនៅក្នុងបុរីទាំងអស់ ត្រូវលុបចោល។ លោកបានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីឱ្យក្រុមហ៊ុន ឬប្រតិបត្តិករក្នុងស្រុកទាំងអស់ មានសិទ្ធិប្រកួតប្រជែងដោយស្មើភាពគ្នា ហើយពលរដ្ឋមានជម្រើសច្រើន ក្នុងការប្រើប្រាស់ប្រព័ន្ធទូរសព្ទ និងសេវាអ៊ីនធឺណិត។ 
 
បើតាមលោក ជា វ៉ាន់ដេត ការសម្រេចលុបចោលនូវកិច្ចសន្យារបស់ក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនអ៊ីនធឺណិតនៅក្នុងបុរីនេះ  គឺមានការបញ្ជាដោយផ្ទាល់ ពីសម្តេច ហ៊ុន សែន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com