ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍របស់ UN ទៅជួបលោក កឹម សុខា ពិភាក្សាគ្នាពីការអូសបន្លាយសំណុំរឿង
17, Aug 2022 , 1:25 pm        
រូបភាព
ជំនួបរវាងលោក កឹម សុខា និងលោក វិទិត មុតតាបន (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
ជំនួបរវាងលោក កឹម សុខា និងលោក វិទិត មុតតាបន (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានចូលជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ លោក កឹម សុខា បានបង្ហោះព័ត៌មានអំពីជំនួបនេះលើទំព័រហ្វេសប៊ុករបស់លោក។



«ក្នុងជំនួបនេះ យើង ក៏បានពិភាក្សាអំពីដំណើរការសវនាការរឿងក្តីរបស់ខ្ញុំដែលបានអូសបន្លាយជាច្រើនឆ្នាំផងដែ»។ នេះជាការអះអាងរបស់លោក កឹម សុខា។

ចាប់តាំងពីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស នៅដើមឆ្នាំ២០២១មក នេះជាលើកទី១ហើយ ដែលលោក វិទិត មុតតាបន មកធ្វើទស្សនកិច្ចនៅកម្ពុជា។ ដោយសារការរាលដាលជំងឺកូវីដ-១៩ ទើបលោក មិនអាចមកកម្ពុជានាពេលកន្លងមក។

ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា មានរយៈពេលប្រមាណ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ នៅថ្ងៃទី១៦ ខែសីហា លោក បានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក នៅមានជំនួបផ្សេងៗទៀត ជាមួយមន្រ្តីរដ្ឋាភិបាល និងមន្រ្តីអង្គការសង្គមស៊ីវិល៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com