ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីអប់រំ ចេញបកស្រាយផ្ទាល់ ជុំវិញការបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
19, Aug 2022 , 11:59 am        
រូបភាព
លោក ហង់ជួន ណារ៉ុន ស្ថិតក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយនៅកម្ពុជា ពាក់ព័ន្ធនឹងវិស័យអប់រំ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន ស្ថិតក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយនៅកម្ពុជា ពាក់ព័ន្ធនឹងវិស័យអប់រំ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើសន្និសីទសារព័ត៌មាន នៅរសៀលម៉ោង៤កន្លះ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ហើយលោក ចូលរួមបកស្រាយដោយខ្លួន​ឯងតែម្តង អំពីការបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ។

 
លោករដ្ឋមន្រ្តីអប់រំ ចេញមុខបកស្រាយតាមរយៈសន្និសីទកាសែតនេះ បន្ទាប់ពីមានប្រតិកម្មចម្រុះពីមហាជន ជុំវិញការអនុញ្ញាតឲ្យបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាម ឬមុខជំនាញភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងកិច្ចប្រជុំជាមួយតំណាងក្រសួងអប់រំកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តំណាងក្រសួងអប់រំវៀតណាម បានស្នើឲ្យបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕ 
 
 

Tag:
 ដេប៉ាដឺម៉ង់ភាសាវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com