កីឡាអន្តរជាតិ
អន្តរជាតិ
ប៊ួខាវ ប៉ះជាមួយ Kota ដែលជាកូន​ប្រុស​កីឡាករបាល់ទាត់ជប៉ុន Kazuyoshi Miura
19, Aug 2022 , 2:33 pm        
រូបភាព
កីឡាករថៃ Buakaw(ឆ្វេង) និងកីឡាករជប៉ុន Kota(ស្តាំ) ក្នុងជំនួបថ្លឹងគីឡូ។_ រូបពី Jerry
កីឡាករថៃ Buakaw(ឆ្វេង) និងកីឡាករជប៉ុន Kota(ស្តាំ) ក្នុងជំនួបថ្លឹងគីឡូ។_ រូបពី Jerry
ដោយ:
កីឡាករ​ប្រដាល់ថៃ ប៊ួខាវ បែន​ឆាមេក (Buakaw Benchamek) បង្ហាញ​ខ្លួន​នៅ​សង្វៀន Rajadamnern ជាលើកដំបូងក្នុងរយៈពេល​១៨ឆ្នាំ។ សម្រាប់ជំនួប​មិត្តភាពនា​រាត្រីនេះ ប៊ូខាវ ត្រូវប៉ះជាមួយកីឡាករ​ជប៉ុន Kota Miura កូន​ប្រុស​បង្កើត​របស់​កីឡាករ​បាល់ទាត់ជប៉ុន Kazuyoshi Miura ដែល​បន្ត​ប្រឡូកក្នុងអាជីព​ក្នុងវ័យ​៥៥​ឆ្នាំ។

 
ប៊ួខាវ ធ្លាប់ឡើងប្រកួតចំនួន ២៧៦ដង ឈ្នះ២៤០ ចាញ់២៤ ស្មើ១២ ធ្លាប់ផ្តួលគូប្រកួត​ឲ្យសន្លប់នៅលើសង្វៀន ៧៣ដង ប្រកួតចុងក្រោយរបស់គេ ឈ្នះកីឡាករបេឡារុស Dizmitry Varats ដោយពិន្ទុនៅក្នុងកម្មវិធីសង្វៀនគុនខ្មែរជើងឯកពិភពលោក នៅព្រះរាជាណាចក្រកម្ពុជា។


កីឡាករ Buakaw (ឆ្វេងពាក់មួក) និងកីឡាករ Kota Miura (កណ្តាលថតជាមួយអ្នកគាំទ្រ) ពេលធ្វើបទសម្ភាស ក្រោយពេលថ្លឹងគីឡូ។ រូបពី the nation
 
ចំណែកម្ចាស់ខ្សែក្រវ៉ាត់ MMA, Kota Miura វិញ គេ​ទើបឡើងវាយមួយប្រកួតប៉ុណ្ណោះ នៅលើសង្វៀនMMA ដោយបានយកឈ្នះលើកីឡាករជប៉ុន (YUSHI) ក្នុងកម្មវិធី Rizin Fighting Federation ដោយផ្តួលគូតស៊ូក្នុងទឹក១ លើសង្វៀន MMA។
 
យោងតាម​ការផ្សាយ​របស់ The Nation កីឡាករ​ប៊ួខាវ រីក​រាយជាមួយ​នឹង​វត្តមាន​របស់ខ្លួន​ឡើង​វិញ​នៅ​សង្វៀន Rajadamnern ដែលធ្វើឲ្យគេនឹក​ដល់​រឿងរ៉ាវដែលបាន​កន្លងផុតជិត​២០​ឆ្នាំ។
 
ជាមួយ​គ្នានេះ Kota បញ្ជាក់ថា ខ្លួន​មិន​នឹកស្មាន​ដល់នៅពេល​ដែល​ទទួល​បាន​ការទាក់ទង​សម្រាប់ជំនួប​តទល់ជាមួយ ប៊ួខាវ នៅកីឡដ្ឋាន Rajadamnern។ សម្រាប់កីឡាករជប៉ុន​រូបនេះ វាជារឿងមួយ​ដ៏រីករាយ​ដែល​មាន​ឱកាស​ប្រកួត​តទល់ជាមួយ​វីរបុរស​ប្រដាល់​ថៃ ដូចជា ប៊ួខាវ៕
 
 
 

Tag:
 ប្រដាល់
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com