កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលស្ត្រីនៅ EPL បានថ្លៃឈ្នួល១០០០ដុល្លារ១ប្រកួត តិចជាងគេចំណោមលីគទាំង៥នៅអឺរ៉ុប
21, Aug 2022 , 7:59 am        
រូបភាព
ក្រុមមន្ត្រីអាជ្ញាកណ្តាល​ស្ត្រី​បច្ចុប្បន្ន​ចាប់ផ្តើម​លេចមុខ​ក្នុង​លីគ​បាល់ទាត់​ល្បីៗនៅអឺរ៉ុប ជាមួយការកាត់ក្តីមិនចាញ់បុរសឡើយ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាជ្ញាកណ្តាល​ស្ត្រីនៅ​តែ​ទទួល​បាន​ប្រាក់​ឈ្នួលទាប​បើ​ធៀប​នឹង​មន្ត្រី​បុរស។ ក្នុងចំណោមលីគកីឡាបាល់ទាត់ស្រ្តីកំពូលទាំង៥នៅអឺរ៉ុបដែលរួមមាន Premier League, La Liga, Serie A, Bundesliga និង Ligue 1 លីគនៅអង់គ្លេស Premier League ផ្តល់ថ្លៃឈ្នួលសម្រាប់អាជ្ញាកណ្តាលថ្លៃបំផុតក្នុងមួយប្រកួតត្រឹម១០០០ដុល្លារ ខណៈ LaLiga របស់អេស្ប៉ាញផ្តល់ថ្លៃឈ្នួលថ្លៃជាងគេ ៣១០០ដុល្លារក្នុងមួយប្រកួត។



ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីប្រាក់ឈ្នួល ប្រាក់ប្រាក់គោលប្រចាំខែ និងប្រចាំឆ្នាំ សម្រាប់អាជ្ញាកណ្តាលបាល់ទាត់ស្ត្រីនៅក្នុងលីគបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុប៖
១- Guadalupe Porras Ayuso នៅលីគ LaLiga ទទួលបានថ្លៃឈ្នួល ៣១០០ដុល្លារក្នុងមួយប្រកួត ប្រាក់ខែគោល៧២០០០ដុល្លារ និងចំណូលប្រចាំឆ្នាំ៨៥០០០ដុល្លារ។
 
២- Bibiana Steinhaus នៅលីគ Bundesliga ទទួលបានថ្លៃឈ្នួល ១២០០ដុល្លារក្នុងមួយប្រកួត ប្រាក់ខែគោល៦០០០០ដុល្លារ និងចំណូលប្រចាំឆ្នាំ៧៥០០០ដុល្លារ។
 
៣- Maria Sole Ferrieri Caputi នៅលីគ Serie A ទទួលបានថ្លៃឈ្នួល ១២០០ដុល្លារក្នុងមួយប្រកួត ប្រាក់ខែគោល៥២០០០ដុល្លារ និងចំណូលប្រចាំឆ្នាំ៦៥០០០ដុល្លារ។
 
៤- Stephanie Frappart នៅលីគ Ligue 1ទទួលបានថ្លៃឈ្នួល ២៩០០ដុល្លារក្នុងមួយប្រកួត ប្រាក់ខែគោល៤០០០០ដុល្លារ និងចំណូលប្រចាំឆ្នាំ៥០០០០ដុល្លារ។
 
៥- Sian Massey-Ellis នៅលីគ Premier League ទទួលបានថ្លៃឈ្នួល ១០០០ ដុល្លារក្នុងមួយប្រកួត ប្រាក់ខែគោល ៣០០០០ដុល្លារ និងចំណូលប្រចាំឆ្នាំ ៤៦០០០ដុល្លារ៕
 

Tag:
 ថ្លៃឈ្នួលអាជ្ញាកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com