កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ហាមអ្នកគាំទ្រមួយចំនួនមិនឱ្យចូលទស្សនាការប្រកួត ក្រោយរកឃើញរើសអើងជាតិសាសន៍លើ Son
21, Aug 2022 , 3:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ក្លិបតោខៀវ Chelsea ប្រកាសហាមឃាត់អ្នកគាំទ្រមួយចំនួនដែលកាន់សំបុត្រទស្សនាការប្រកួតពេញ១រដូវកាល មិនឱ្យចូលទស្សនាប្រកួតដោយគ្មានការកំណត់ ក្រោយរកឃើញរើសអើងជាតិសាសន៍លើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min របស់ក្រុម Tottenham Hotspur។

 
បើតាមរបាយការណ៍ BBC Sports ហេតុការណ៍នៃការរើសអើងជាតិសាសន៍លើ Son កីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង កើតនៅពេលខ្សែប្រយុទ្ធរូបនេះត្រៀមទាត់បាល់ជុ្រងនៅក្នុងវគ្គទីពីរ អំឡុងការប្រកួតរវាងក្រុម Chelsea និង Spurs កាលថ្ងៃទី១៤ ខែសីហា។ Chelsea ប្រកួតស្មើ ២-២ ជាមួយ Spurs។
 
ក្រោយការប្រកួតនោះបញ្ចប់ និងក្រោយមានការស៊ើបអង្កេត Chelsea បានចេញសេចក្តីថ្លែងការណ៍ដោយបាននិយាយថាក្លិបបានរកឃើញការបង្ហាញអាកប្បកិរិយាមិនសមរម្យលើកីឡាករ Son Heung Min ដែលជាទង្វើដែលគួរឱ្យស្អប់ខ្ពើម។
 
«យោងតាមសេចក្តីថ្លែងការណ៍ក្នុងសប្តាហ៍នេះលើបញ្ហានៃការរើសអើងក្នុងការប្រកួតទល់ក្រុម Tottenham Hotspur កាលថ្ងៃទី១៤ ក្លិប Chelsea អាចសម្រេចបានថាអ្នកគាំទ្រមួយចំនួនដែលកាន់សំបុត្រទស្សនាការប្រកួតពេញ ១រដូវកាលនឹងត្រូវហាមឃាត់ការទស្សនាបន្តដោយគ្មានការកំណត់។» បើតាមសេចក្តីថ្លែងការណ៍ Chelsea ។
 
សូមជម្រាបថា Chelsea នឹងត្រូវបន្តការប្រកួតសប្តាហ៍ទីបីរបស់ខ្លួនដោយធ្វើដំណើរទៅទឹកដីក្រុម Leeds United នៅថ្ងៃទី២២​ ខែសីហា វេលាម៉ោង ៨យប់៕
 
 
 
 

Tag:
 Chelsea
  Son Heung Min
© រក្សាសិទ្ធិដោយ thmeythmey.com