ជាតិ
ពីនេះ ពីនោះ
ថ្ងៃឈប់សម្រាក ទាំង២១ថ្ងៃប្រចាំឆ្នាំ២០២៣
22, Aug 2022 , 7:59 am        
រូបភាព
 ថ្ងៃឈប់សម្រាកសាធារណៈ។
ថ្ងៃឈប់សម្រាកសាធារណៈ។
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ខាងមុខ រដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃឈប់សម្រាកសាធារណៈចំនួន២១ថ្ងៃ ដូចទៅនឹងឆ្នាំ២០២២នេះដែរ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និ​យោ​ជិ​ក កម្មករ​ប្រចាំឆ្នាំ​២០២៣។


មិនខុសពីឆ្នាំមុនឡើយ ទិវាកុមារអន្តរជាតិ១ មិថុនា, ខួបកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា ទិវាសិទ្ធិមនុស្ស១០ធ្នូ និងពិធីបុណ្យមាឃបូជា មិនមានវត្តមានក្នុងប្រតិទិនវិញ។ ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហនុ ក្នុងខែឧសភា នៅរក្សាការឈប់សម្រាកមួយថ្ងៃដដែលផងដែរ។ ចំពោះខែកុម្ភៈ កក្កដា សីហា និងធ្នូ មិនមានថ្ងៃឈប់សម្រាកសាធារណៈទៀតឡើយ។ 
 
ប្រតិទិនឈប់សម្រាកការងារទាំង២១ថ្ងៃ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះរួមមាន៖
-ថ្ងៃទី១ ខែមករា៖ ទិវាចូលឆ្នាំសកល
-ថ្ងៃទី៧ ខែមករា៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
-ថ្ងៃទី៨ ខែមីនា៖ ទិវាអន្តរជាតិនារី
-ថ្ងៃទី១៤,១៥,១៦ ខែមេសា៖ ពិធីបុណ្យចូលឆ្នាំថ្មី
-ថ្ងៃទី១ ខែឧសភា៖ ទិវាពលកម្មអន្តរជាតិ
-ថ្ងៃទី៤ ខែឧសភា៖ ពិធីបុណ្យវិសាខបូជា
--ថ្ងៃទី០៨ ខែឧសភា៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
-ថ្ងៃទី១៤ ខែឧសភា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
-ថ្ងៃទី១៨ ខែមិថុនា៖ ព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្រត្រី នរោត្ដម មុនីនាថ សីហនុ      
-ថ្ងៃទី២៤ ខែកញ្ញា៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ 
-ថ្ងៃទី១៣,១៤,១៥ ខែតុលា៖ ពិធីបុណ្យភ្ជុំបិណ្ឌ
-ថ្ងៃទី១៥ ខែតុលា៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្ដមសីហនុ
-ថ្ងៃទី២៩ ខែតុលា៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី
-ថ្ងៃទី០៩ ខែវិច្ឆិកា៖ ពិធីបុណ្យឯករាជ្យជាតិ
-ថ្ងៃទី២៦,២៧,២៨ ខែវិច្ឆិកា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕ 
 
 
 
 
 

Tag:
 ThmeyThmey25
  ថ្ងៃឈប់សម្រាកសាធារណៈ​ឆ្នាំ២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com