កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man City៖ ស្មើ Newcastle បញ្ជាក់ច្បាស់ថាលីគកំពូលអង់គ្លេសលំបាកខ្លាំង
22, Aug 2022 , 11:18 am        
រូបភាព
ក្រុម Manchester City ប្រកួតស្មើក្រុមម្ចាស់ផ្ទះ ​Newcastle United ដោយលទ្ធផល ៣-៣ ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទីបី។ អ្នកចាត់ការមេឃខៀវ លោក Pep Guardiola និយាយថា ប្រកួតនោះបង្ហាញយ៉ាងច្បាស់ថា ​Premier League មានភាពលំបាកខ្លាំងក្នុងប្រកួតប្រជែង។


គ្រាប់បាល់ក្រុម Man City ទាំង៣គ្រាប់រកបានដោយកីឡាករ Ilkay Gundogun នាទី៥ Erling Haaland នាទី៦០ និង Bernardo Silva នាទី៦៤។ ៣គ្រាប់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ Miguel Almiron នាទី២៨ Callum Wilson នាទី៣៩ និង Kieran Trippier ៥៤។
 
ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក ​Pep អ្នកចាត់ការក្រុម Man City និយាយការប្រកួតស្មើ Newcastle បង្ហាញពីការប្រកួតប្រជែងនៅ ​Premier League ពិតជាលំបាក។ 
 
«ការប្រកួត Premier Leauge វាពិតជាលំបាកខ្លាំងសម្រាប់គ្រប់គ្នា យើងបានដឹងពីរឿងនេះហើយយើងត្រូវរស់នៅជាមួយបទពិសោធន៍ទាំងនេះ។ ប៉ះក្រុម Newcastle រដូវកាលនេះពួកគេពិតជាក្រុមខ្លាំងមួយ ហើយរយៈពេល៥ឆ្នាំចុងក្រោយដែលយើងឆ្លងកាត់ស៊ុតតែជាការលំបាក ដូច្នេះយើងបន្តដើរក្នុងការប្រកួតប្រជែងដ៏លំបាកនេះ។» លោក Pep និយាយបែបនេះ។
សម្រាប់ Premier League សប្តាហ៍ទី៣ នេះដែរ ក្រុមកាំភ្លើងធំ ​Arsenal បន្តធ្វើបានល្អក្នុងការដោយយកបាន៣ពិន្ទុបន្ថែមពីក្រុម ​AFC Bournemouth ក្រោយឈ្នះក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់កាំភ្លើងធំ សុទ្ធតែរកបានខ្សែបម្រើទាំងអស់ ដោយខ្សែបម្រើ Martin Odegaard ២គ្រាប់ម្នាក់ឯង និង Granit Zhaka។ Arsenal ឡើងឈរកំពូលតារាងដោយមាន៩ ពិន្ទុ លើក្រុម Man City, Leeds ​United, Tottenham Hotspur និង Brighton & hove Albion ដែលមាន៧ ពិន្ទុមានលំដាប់ពីលេខ ២ដល់លេខ៥។
 
ជាខកចិត្តថ្មីមួយទៀតសម្រាប់លោក Thomas Tuchel គ្រូបង្វឹក​ Chelsea ក្រោយពីមានបញ្ហាកាលសប្តាហ៍មុនរួចមកហើយក្រុមប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Leeds United ថែមទៀត។ Leeds ធ្វើបានយ៉ាងល្អនៅការប្រកួតទី៣ ដោយបានបំបាក់ Chelsea លទ្ធផល ៣-០ ដែលធ្វើបានដ៏ល្អពីកីឡាករ Brenden Aaronson កីឡាករ Jack Harrison និងកីឡាករ Rodrigo Moreno។ 
 
ខាងក្រោមនេះជាលទ្ធផលការប្រកួតក្រុមផ្សេងទៀតនាសប្តាហ៍ទីបីនៃ Premier League៖
West Ham United ចាញ់ Brighton លទ្ធផល ២-០
Crystal Palace ឈ្នះ Aston Villa លទ្ធផល ៣-១
Everton ស្មើ ១-១ Nottingham Forest
Fulham ឈ្នះ ​Brentford លទ្ធផល ៣-២
Leicester City ចាញ់ ​Southampton លទ្ធផល ២-១
Tottenham Hotspur ឈ្នះ Wolverhampton Wanderers លទ្ធផល ១-០៕
 
 
 
 

Tag:
 Pep Guardiola
  Manchester City
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com