កីឡាជាតិ
ជាតិ
អត្តពលិកកីឡាចំបាប់កម្ពុជា១៥នាក់ នឹងចេញទៅហ្វឹកហាត់នៅចិន រយៈពេលវែង
23, Aug 2022 , 7:59 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិCAMSOCបំពាក់មេដាយមាស ជូនកីឡាករចំបាប់ ស៊ូ បាលី។ រូបពី អគ្គនាយកដ្ឋានកីឡា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិCAMSOCបំពាក់មេដាយមាស ជូនកីឡាករចំបាប់ ស៊ូ បាលី។ រូបពី អគ្គនាយកដ្ឋានកីឡា
ដោយ:
សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី ១៤នាក់ និងគ្រូជំនួយ ១នាក់ ចេញទៅហ្វឹកហាត់នៅចិន រយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់ពីលោក កាំងដែន ស៊ីដេត គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិកម្ពុជា។



កន្លងមកកីឡាករ ១០នាក់ ក៏បានចេញទៅហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ រយៈពេល២ខែ ដើម្បីទៅទទួលយកនូវបទពិសោធ និងបច្ចេកទេសថ្មីពីគ្រូដែលមានសមត្ថភាព ។ ពួកគេនឹងវិលត្រលប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៦ ខែតុលា។
 
បើតាមគម្រោងអត្តពលិកកម្ពុជា ១៦១នាក់ លើ ១២ប្រភេទកីឡា នឹងត្រូវបញ្ជូនទៅហ្វឹកហាត់នៅចិន ជាបន្តបន្ទាប់ចាប់ពីខែសីហានេះទៅ។ អត្តពលិកទាំងនេះ រួមមាន កីឡាចំបាប់, កាយសម្ព័ន្ធ, យូដូ, វ៉ូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ(នារី)។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC)៕


កីឡាករ-កីឡាការិនី កីឡាចំបាប់ និងថ្នាក់ដឹកនាំកម្ពុជា កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ រូបពី អគ្គនយាកដ្ឋានកីឡា 

Tag:
 កីឡាចំបាប់
 កម្ពុជា
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com