កីឡាអន្តរជាតិ
អន្តរជាតិ
អាស៊ីប៉ារ៉ាហ្គេមលើកទី៤ ត្រូវលើកទៅខែតុលា ឆ្នាំ២០២៣ វិញ
23, Aug 2022 , 8:29 am        
រូបភាព
កីឡាការិនី វ៉ិត ចាន់ថា ក្នុងពេលប្រកួតលោតចម្ងាយ
កីឡាការិនី វ៉ិត ចាន់ថា ក្នុងពេលប្រកួតលោតចម្ងាយ
ការប្រកួតកីឡាជនពិការប្រចាំទ្វីបអាស៊ី លើកទី៤ (Asian Para Games) នៅទីក្រុង Hangzhou ប្រទេសចិន ដែលគ្រោងរៀបចំនៅអំឡុងខែតុលា ឆ្នាំ២០២២ ត្រូវពន្យារពេលមួយឆ្នាំ ដោយសារតែចិនជាប់ដៃប្រយុទ្ធជំងឺកូវីដ-១៩។



យោងតាមការផ្សាយលើគេហទំព័ររបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ (International Paralympic Committee) គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកអាស៊ី (The Asian Paralympic Committee ហៅកាត់ថា APC) និង គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ទីក្រុង Hangzhou បានសម្រេចពន្យារពេលប្រកួត Asian Para Games លើកទី៤ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ វិញ។
 
ដំបូង ព្រឹត្តិការណ៍នេះ ត្រូវចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០២២ ហើយត្រូវពន្យាពេលមកខែតុលាវិញ។ ប៉ុន្ដែបញ្ហាកូវីដ នៅតែជាឧបសគ្គដល់ម្ចាស់ផ្ទះទៀត ដូចនេះ APC និង HAPGOC ព្រមទាំងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកចិនបានសម្រេចលើកយកខែតុលា ឆ្នាំ២០២៣វិញ។
 
ក្នុងព្រឹត្តិការណ៍ប្រកួត Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ម្ចាស់ផ្ទះ ចិន បានដាក់វិញ្ញាសាចំនួន២២។  គណៈកម្មការរៀបចំ រំពឹងថា នឹងមានអត្ដពលិក ៣០០០នាក់មកពីបណ្ដាលប្រទេសក្នុងតំបន់អាស៊ីចូលរួម៕
 

Tag:
 ប៉ារ៉ាហ្គេម
  អាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com