ជាតិ
សម្តេច ហ៊ុន សែន៖ ឱកាសរបស់យុវជនក្នុងសម័យសន្តិភាពមានច្រើនពេកហើយ
23, Aug 2022 , 8:36 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបជាង៣០០០នាក់ បានអះអាងថា ឱកាសយុវជនកម្ពុជានាសម័យបច្ចុប្បន្នមានច្រើន ដោយកត្តាសំខាន់ គឺយុវជនខ្លួនឯងក្នុងការក្តោបយកឱកាស។

 
«ឱកាសរបស់យុវជនក្នុងសម័យសន្តិភាពមានច្រើនពេកហើយ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដោយសម្តេចស្នើថា កុំបើរៀនមិនចេះ រៀនមិនពូកែ សូមកុំបន្ទោសរដ្ឋាភិបាល សូមកុំបន្ទោសគ្រូបង្រៀន សូមកុំបន្ទោសសាលា វានៅសល់តែបញ្ហាប្រឹង ឬមិនប្រឹងតែប៉ុណ្ណោះ។
 
សម្តេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ជាទម្លាប់ គ្រូមិនសូវទទួលបានគុណសម្បត្តិទេ ជាទូទៅ កូនសិស្សទេធ្វើអ្នកមាន គ្រូមិនអាចធ្វើអ្នកមានបានឡើយ ប៉ុន្តែគ្រូបង្រៀនឲ្យកូនសិស្សទៅរកស៊ីមានបាន ខណៈគ្រូជីវភាពគាត់មិនជាខ្ពស់នោះទេ។
 
សម្តេចបានលើកឡើងពីកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាល ក្នុងការដំឡើងបៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យ ដោយសម្តេចជឿជាក់ថា កងកម្លាំងប្រដាប់ និងមន្ត្រីផ្សេងទៀត មិនច្រណែនគ្រូបង្រៀន និងគ្រូពេទ្យនោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com