ជាតិ
សេដ្ឋកិច្ច
ABC នឹងជំរុញធនាគារនៅកម្ពុជា ក្លាយជាគំរូនៃការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ាន
23, Aug 2022 , 9:59 pm        
រូបភាព
 លោក Raymond Sia Say Guan ប្រធាន ABC កំពុងថ្លែងក្នុងសន្និសីទស្តីពី«គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ» កាលពីថ្ងៃទី១៩សីហា ឆ្នាំ២០២២។ រូប៖ ABC
លោក Raymond Sia Say Guan ប្រធាន ABC កំពុងថ្លែងក្នុងសន្និសីទស្តីពី«គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ» កាលពីថ្ងៃទី១៩សីហា ឆ្នាំ២០២២។ រូប៖ ABC
សមាគមធនាគារនៅកម្ពុជា(ABC) កំពុងប្រែក្លាយគោលការណ៍ស្តីពីហិរញ្ញវត្ថុ ឱ្យទៅជាសកម្មភាពភាពជាក់ស្តែង ដើម្បីជួយធនាគារនៅកម្ពុជាឱ្យក្លាយជាគំរូ ក្នុងការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ាន។ នេះបើតាមលោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា ។

 
ហិរញ្ញវត្ថុប្រកបដោយនិរន្តរ៍ គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់អនាគតនៃកំណើនរបស់វិស័យធនាគារ។  លោក Raymond Sia Say Guan ថ្លែងបែបនេះនៅក្នុងសន្និសីទ​ស្តីពី«គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ» កាលពីថ្ងៃទី១៩សីហា ឆ្នាំ២០២២​។ ប្រធានABC រូបនេះបន្តនិយាយថា៖ «កំណើន និងនិរន្តរ៍ហិរញ្ញវត្ថុ អាចនឹងកើតឡើងព្រមគ្នា ហើយយើងចាំបាច់ត្រូវតែចង់ចាំ​ មានវិន័យ និងត្រូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថា កំណើនហិរញ្ញវត្ថុនៅតែបន្តមាន ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់និរន្តរ៍ភាពនៃកំណើននោះឡើយ»។ 
 
ជុំវិញនៃកំណើនធនគារនិងហិរញ្ញវត្ថុប្រកដោយនិរន្តរ៍ភាពនេះ លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា(NBC) បានលើកឡើងថា គ្រប់តួអង្គធនាគារក៏ត្រូវមានសធម៌ ​និងការទទួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន ផងដែរ។ លោកបន្តនិយាយដូច្នេះ៖ «និរន្តរ៍ភាពនេះ គឺត្រឹមតែធ្វើឱ្យយើងមានកំណើនប៉ុណ្ណោះទេ តែវាថែមទាំងឱ្យយើងមានគណនេយ្យភាព ឬប្រតិបត្តិការប្រកបដោយសធម៌ ចំពោះអ្នកអតិថិជនរបស់យើងដែលអ្នកប្រើប្រាស់សេវាហិរញ្ញ»។​
 
កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩​ លោកស្រី ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃNBC ​ បាន​ប្រកាសដាក់ឱ្យអនុវត្ត​ផ្លូវការ​នូវគោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា​។​  គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជានេះ​ ត្រូវ​បា​នប​ង្កើត​ក្នុង​គោលដៅ​ជំរុញ​ការ​ចូលរួម​គាំទ្រ​ពី​សំណាក់​បណ្ដា​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ក្នុង​កា​រប​ង្កើ​ត​គោលនយោបាយ​ផ្ដល់​ហិរញ្ញប្បទាន ​ដែល​លើក​កម្ពស់​ការ​ថែរក្សា​បរិស្ថាន​ វប្ប​ធ​ម៌ និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​សម្រេច​បាន​នូវ​កំ​ណើ​ន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​


រូបពីសមាគមធនាគារនៅកម្ពុជា

គិតត្រឹមចុងឆមាសទីមួយ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា មាន ៥៨ គឺជាធនាគារពាណិជ្ជ, ៩ជាធនាគារឯកទេស និងការិយាល័យតំណាងចំនួន៦។ ក្រៅពីនេះ កម្ពុជា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៨១។ 
 
ដោយឡែក ទ្រព្យសកម្មរបស់គ្រឹះធនាគារនៅកម្ពុជា​ បានកើន១៦,៣ភាគរយ ដល់ ៦៤,៦ពាន់លានដុល្លារ ។ ក្នុងនោះ ឥណទានអតិថិជន កើន២២ភាគរយ ដល់ ៤២,២ពាន់លានដុល្លារ​ ដែលមានចំនួន១,៤លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទីមួយ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា៕ 
 

Tag:
 សមាគមធនាគារនៅកម្ពុជា
  ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com