កីឡាជាតិ
ជាតិ
សហព័ន្ធ នឹងរៀបចំការប្រកួតប្រដាល់សកលអាជីព នៅខែតុលា
24, Aug 2022 , 11:29 am        
រូបភាព
សកម្មភាពកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជា ហ្វឹកហាត់នាទីស្នាក់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
សកម្មភាពកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជា ហ្វឹកហាត់នាទីស្នាក់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
ដោយ:
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំការប្រកួត  Ultimate Pro Boxing 2022 នៅខែតុលាខាងមុខ ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិ សម្រាប់ត្រៀមខ្លួនប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។

 
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាននិយាយថា ការប្រកួតក្នុងកម្មវិធីនេះម្ដង មាន៥គូ ក្នុងលក្ខណៈសកលអាជីពចាប់ពី៤ទឹកឡើងទៅ។ បើតាមលោក សោភ័ណ្ឌ កម្មវិធីប្រដាល់សកលនេះ ក៏មានកីឡាករបរទេសជាច្រើនរូប ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិផងដែរ។ ការប្រកួតនឹងរៀបចំឡើង រាល់២សប្តាហ៍ម្តង នាពហុកីឡដ្ឋានជាតិអូឡាំពិក។ 
 
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា ៖«យើងក៏គ្រោងកីឡាករបរទេសមួយចំនួនដែរ ដូចជាកីឡាករកូរ៉េ ដូចជាកីឡាករកម្ពុជាយើងនៅប្រទេសថៃ ក៏ដូចជាកីឡាករគុយបា ផងដែរ»។
 
ការប្រកួតលក្ខណៈអន្តរជាតិនេះ ដើម្បីពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិត្រៀមខ្លួនប្រជែងមេដាយនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 ប្រដាល់សកល
 UPB
© រក្សាសិទ្ធិដោយ thmeythmey.com