កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ កម្ពុជានឹងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិ លើនយោបាយកីឡា សម្រាប់ស៊ីហ្គេម ២០២៣
24, Aug 2022 , 6:59 pm        
រូបភាព
កិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញ នៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC) លើកទី៣២ ឆ្នាំ២០២៣ នាទីស្នាក់ការNOCC។ រូបពី CAMSOC
កិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញ នៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC) លើកទី៣២ ឆ្នាំ២០២៣ នាទីស្នាក់ការNOCC។ រូបពី CAMSOC
ដោយ:
កម្ពុជានឹងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិ ទៅលើនយោបាយកីឡា សម្រាប់ព្រឹត្តិការណ៍រៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។


កម្ពុជា នឹងដឹកនាំកិច្ចប្រជុំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី Olympic Council of Asia(OCA) នៅថ្ងទី១ ដល់៥ តុលាខាងមុខ ដើម្បីប្រមូលធាតុផ្សំ សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC) លើកទី៣២ ឆ្នាំ២០២៣។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC បានបញ្ជាក់ថា កម្ពុជា នឹងស្វែងរកគាំទ្រពីបណ្ដាប្រទេសសមាជិកឱ្យបានពេញលេញសម្រាប់ការរៀបចំស៊ីហ្គេម នៅកម្ពុជានេះ។ 
 
អគ្គលេខាធិការ CAMSOC រូបនេះ បាននិយាយថា៖«កន្លងមកមានមតិខ្លះបានលើឡើងថា បណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺមិនមានលក្ខណៈពេញលេញ ដោយមិនទទួលបានការគាំទ្រពីលើឆាកអន្តរជាតិជាដើម។ ដូច្នេះ នៅក្នុងឱកាសដ៏កម្រ និងល្អ ក្នុងនាមជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកកម្ពុជា នាដើមក្រោយនេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។ 
 
ប្រតិភូអន្តរជាតិ ៤០០នាក់ ពីបណ្ដាប្រទេសចំនួន៤៥ នឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអូឡាំពិកអាស៊ី ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនេះ៕
 

Tag:
 អូឡាំពិក
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com