ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​អ្វី​ទៅ​ជា​កត្តា​ប្រឈមមុខ​នឹង​ជំងឺ​រលាក​សួត​?
24, Aug 2022 , 10:59 pm        
រូបភាព
​ជំងឺ​រលាក​សួត​គឺជា​ការបង្ក​រោគ​មួយ​ដែល​អាច​បង្កឡើង​ដោយ​បាក់តេរី​, វីរុស ឬ​ផ្សិត​។ មាន​ប្រភេទ​នៃ​ជំងឺ​រលាក​សួត​មួយ​ចំនួន​តូច​ដែល​មិនមែន​បង្កឡើង​ដោយ​មេរោគ​ទេ តែ​អាច​ដោយសារតែ​ការ​ស្រូប​ចូល​នូវ​សារធាតុ ឬ​របស់​ពី​ខាងក្រៅ​ចូលទៅក្នុង​សួត​។ ប្រហែលជា​មាន​អ្នកជំងឺ​រលាក​សួត​ជនជាតិ​អាមេរិក​ប្រមាណ ៥០០០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​។

 
ទោះបីជា​ជំងឺ​នេះ​កើត​លើ​មនុស្ស​មិន​រើស​អាយុ​ក៏ដោយ ក៏​វា​ច្រើន​តែ​ឃើញ​ជា​ញឹកញាប់​លើ​មនុស្ស​វ័យ​ចំណាស់ និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដែល​ជា​ហេតុ​ងាយ​នឹង​ឆ្លង​ជំងឺ​បែបនេះ​។​
 
​ជំងឺ​រលាក​សួត​ជាទូទៅ​កាន់តែ​ធ្ងន់ធ្ងរ​បាន​នៅពេល​វា​កើត​លើ​មនុស្ស​វ័យ​ចំណាស់​, ក្មេង​ទើបនឹង​កើត និង​កូនក្មេង​តូចៗ​, អ្នក​ដែល​មាន​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​អ្នក​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។​
 
​មាន​កត្តា​ប្រឈមមុខ​មួយចំនួន​ដែល​ធ្វើអោយ​អ្នក​ប្រឈម​កាន់តែ​ខ្លា​មង​នឹង​ជំងឺ​រលាក​សួត​ដូចជា​៖
 
  • ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ទាំង​ដោយសារតែ​មាន​ជំងឺ​អេដស៍​ឬ​មហារីក និង​ការប្រើ​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ​។​
  • ក្មេង​ទើបនឹង​កើត និង​ក្មេង​អាយុ​ចាប់ពី​២​ឆ្នាំ​ចុះក្រោម​
  • មនុស្ស​ចាស់​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​
  • មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ Cystic Fibrosis, ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​, ជំងឺ​កង្វះ​គ្រាប់​ឈាម Sickle Cell Anemia, ជំងឺ​បេះដូង ឬ​ជំងឺ​ទឹកនោម​ផ្អែម​។​
  • មាន​បញ្ហា​នៃ​ការ​លេប ឬ​ក្អក ព្រោះ​វា​ប្រហែល​ជា​កើតឡើង​ក្រោយពី​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​រួប​នៅ​ខួរក្បាល​ផ្សេងៗ​ទៀត​។​
  • ជា​អ្នកជំងឺ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ដោយ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​
  • ជំងឺ​កង្វះ​អាហារូបត្ថម្ភ​
  • ជក់បារី​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com