ជាតិ
​​​ន​យោ​បាយ​ជាតិ​
អភិបាល​រងខណ្ឌសរុប​៤៨នាក់ និងនាយករដ្ឋខណ្ឌ១០នាក់ក្នុងរាជធានីភ្នំពេញ ចូលកាន់តំណែង..
26, Aug 2022 , 8:59 am        
រូបភាព
ដោយ: រួបរួម
ក្រោយមាន​ការប្រកាស​ស្តីពីការផ្ទេរភារកិច្ច និង​តែង​តាំងមន្ត្រីរាជការ ដែលចុះហត្ថលេខាដោយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី១៥ ខែសីហា អភិបាល​រងនៃបណ្តា​ខណ្ឌ​សរុប​៤៨នាក់ និងនាយករដ្ឋបាលសាលាខណ្ឌ​១០នាក់ បាន​ចូល​កាន់មុខ​តំណែងជាផ្លូវការ។ ពិធីប្រកាស​បានប្រព្រឹត្តទៅ​នាព្រឹក​ថ្ងៃទី២៥ ខែសីហា នៅ​សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុម​ប្រឹក្សា និង​លោក ឃួង ស្រេង អភិបាលរាជធានី។

 
ប្រកាស​របស់សម្តេច ស ខេង មានការសម្រេច​ផ្ទេរភារកិច្ចមន្ត្រី​១២នាក់ សម្រាប់តំណែងអភិបាល​រង​ខណ្ឌ ដោយលោកស្រី លី រ៉ូហ្សាមី ពី​ខណ្ឌសែន​សុខ ទៅខណ្ឌ​ជ្រោយ​ចង្វារ។ នៅ​ខណ្ឌ​មានជ័យ មានលោក កែវ សំណាង ផ្ទេរពីខណ្ឌ​ចំការមន និង​លោក សង គន្ធ ផ្ទេរពីខណ្ឌកំបូល។
 
លោក តោ វីរូ ពី​ខណ្ឌ៧មករា ទៅខណ្ឌកំបូល រីឯនៅ​ខណ្ឌ​៧មករា​វិញ មានលោក ណុប ផា មកពី​ខណ្ឌ​ច្បារអំពៅ និង​លោក ឌី រ័ត្ន​ខេមរុណ ពី​ខណ្ឌមានជ័យ។ លោក ហួត លាភពិសិដ្ឋ ប្តូរពីខណ្ឌ​ព្រែកព្នៅ ទៅ​ខណ្ឌ​បឹងកេងកង ខណៈ​លោកស្រី ជា នីតា ផ្ទេរពី​ខណ្ឌ​មានជ័យ​ទៅ​ខណ្ឌចំការមន។
 


សម្រាប់ខណ្ឌដូនពេញ អភិបាលរងខណ្ឌថ្មី មាន​ លោក ហ៊ុយ សារុណ ពី​ខណ្ឌជ្រោយ​ចង្វារ និង​លោក លីន ញ៉ក់ ពីខណ្ឌឫស្សីកែវ។ រីឯលោក ឡេង រ៉ាវង្ស ពី​ខណ្ឌជ្រោយ​ចង្វារ និង​លោក រស់ សុភ័ក្ត ពី​ខណ្ឌ​ច្បារអំពៅ ទៅបម្រើ​ការនៅ​ខណ្ឌ​ដង្កោ។
 
មន្ត្រីរាជការ៣៦រូបទៀត បាន​ឡើង​តំណែងជាអភិបាល​រងខណ្ឌ ដោយនៅខណ្ឌព្រែកព្នៅ មាន លោក ហួរ ហួត, លោក វណ្ណា លីន​សច្ចនា, លោក ឌិត និមល និង​លោក ឆើម សេរីវឌ្ឍន៍។ នៅ​ខណ្ឌ​ជ្រោយ​ចង្វារ មាន​ លោក សែម ដារិន្ទ, លោក ឃន សុជាតិ, លោក ផៃ សុវុឌ្ឍវឌ្ឍនៈ និងលោក ខុន ខេម៉ា។
 
លោក ហួត ឃីម, លោក ឌី សុខខែម, លោក គៀង ចក់ ឡើង​តំណែងជាអភិបាល​រងខណ្ឌ​មានជ័យ ស្របពេល​ដែល​លោក កេត ឧត្តម ឡើង​ជាអភិបាល​រងខណ្ឌ​៧មករា។ នៅខណ្ឌពោធិ៍សែនជ័យ មាន​លោកអភិបាល​រង យិន គាត និងលោក ផុន សុផាន។
 
នៅ​ខណ្ឌ​ច្បារអំពៅ អភិបាល​រងដែលទើបកាន់តំណែងថ្មី មាន លោក ញាណ ច័ន្ទសោភា, លោក ម៉ុក ពុទ្ធា និង​លោក ឡាយ ស្ទីវិន រីឯនៅខណ្ឌកំបូល មាន​លោក លឹម ចាន់ដាវុធ, លោក ទ្រី ណារ៉េត និង​លោក គន់ ចាន់​សុភារី។ ជាមួយគ្នានេះ លោក ឆាយ​ វាសនា, លោកស្រី ប៉ិល សោភ័ណនារី និង លោក ឃុត សុខខា ឡើងជាអភិបាល​រងខណ្ឌ​សែន​សុខ។
 


នៅខណ្ឌ​បឹងកេងកង អភិបាល​រងថ្មី២នាក់ទៀត មាន លោក សុខ វីរៈ និង​លោក ជ្រុន ថេវ៉ាវង្ស រីឯខណ្ឌចំការមន មាន លោក ហ៊ត វ៉ាន់ធី, លោក ជិន វិចិត្រ និងលោក ម៉ៅ បូណែត។ លោក ចាប ឌីណា ឡើងជាអភិបាល​រងខណ្ឌដូនពេញ។ 
 
អភិបាល​រងខណ្ឌឫស្សីកែវ មាន​ លោក សន សោភ័ណ្ឌ, លោក អ៊ាន សុឃីម, លោក ប៊ុត បូវណ្ណារ័ត្ន និង​លោក ស្មាស់ រិទ្ធី។ ងាក​ទៅខណ្ឌទួលគោកឯណោះវិញ អភិបាល​រងថ្មី មាន​លោក ស៊ឹម សុផង់ និងលោក ឈាង វុទ្ធី។
 
ជាមួយគ្នានេះដែរ នាយករដ្ឋបាលសាលា​ខណ្ឌ​ចំនួន​១០រូបបានទទួល​ភារកិច្ចជាផ្លូវការ ដែល​ក្នុងនោះមាន លោក ហែម ឫទ្ធី (ខណ្ឌជ្រោយចង្វារ),​លោក ស្រេង គឹមស្រ៊ន (ខណ្ឌច្បារអំពៅ), លោក ស៊ឹម តុលា (ខណ្ឌដង្កោ), លោក កេង ថា (ខណ្ឌដូនពេញ), លោក ឈួន ឆាយារិទ្ធ (ខណ្ឌពោធិ៍សែនជ័យ), លោក ហេង សុផាន់ណា (ខណ្ឌកំបូល), លោក ងួន ច័ន្ទឡុង (ខណ្ឌសែនសុខ), លោក លឹម សាម៉ឺឌី (ខណ្ឌឫស្សីកែវ) និងលោក ជាង សុភ័ស្ស (ខណ្ឌទួលគោក)។
 
តាមមាត្រា ១៤០ថ្មី ស្តីពីការ​កំណត់សមាសភាពគណៈអភិបាល។ រាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១រូបសម្រាប់គណៈអភិបាលរាជធានី រីឯគណៈអភិបាលខេត្តមានចំនួនពី៧រូប ទៅ១១រូប។ ចំពោះ​គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥រូប ទៅ៧រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
 
ប្រភពរូបទាំងអស់៖ រដ្ឋបាលរាជធានីភ្នំពេញ
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com