កីឡាជាតិ
ជាតិ
លោក សំ សុខយី៖ កីឡាលើកទម្ងន់ មានការវិវត្តខ្លាំង តាមបណ្ដាខេត្ត
26, Aug 2022 , 6:59 pm        
រូបភាព
(អាវខៀវ) លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានចុះត្រួតពិនិត្យក្លិបកីឡាលើកទម្ងន់ នៅខេត្តបាត់ដំបង ។ រូបពីសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា
(អាវខៀវ) លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានចុះត្រួតពិនិត្យក្លិបកីឡាលើកទម្ងន់ នៅខេត្តបាត់ដំបង ។ រូបពីសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា
ដោយ:
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានចុះត្រួតពិនិត្យក្លិបកីឡាលើកទម្ងន់ នៅតាមបណ្តាខេត្តនានា ដើម្បីចង់ដឹងពីវឌ្ឍនភាពរបស់ក្លិប និងវិស័យកីឡាមួយនេះ។

 
តាម​រយៈការត្រួតពិនិត្យនេះ លោក សុខឃី មើលឃើញថា កីឡាលើកទម្ងន់ កំពុងមានការវិវត្តខ្លាំង តាមបណ្ដាក្លិបទាំងនោះ។ បន្ទាប់ពីចុះពិនិត្យក្លិបកីឡាលើកទម្ងន់នៅខេត្ត សៀមរាប និងបាត់ដំបង ហើយនោះ សហព័ន្ធក៏គម្រោងចុះទៅខេត្តផ្សេងទៀត ដើម្បីចងជាសម្ព័ន្ធរវាងក្លិប និងក្លិបឲ្យទៅជាសហគមមួយ ក្នុងទិសដៅជំរុញការអភិវឌ្ឍលើផ្នែកកីឡាលើកទម្ងន់កម្ពុជា។
 
អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានចុះត្រួតពិនិត្យផ្ទាល់នោះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«យើងមើលឃើញថាសន្ទស្សន៍នៃការខិតខំប្រឹងប្រែងល្អប្រសើរសម្រាប់កីឡាលើកទម្ងន់នៅតាមបណ្តាខេត្តហ្នឹង។ ក្លិបគឺវាមានលក្ខណៈល្អប្រសើរដោយក្លិបមួយៗគាត់មានភាពម្ចាស់ការ គាត់អាចទទួលខុសត្រូវលើការហ្វឹកហាត់អីបាន»។
 
លោកបន្ថែមថា ការចុះត្រួតពិនិត្យតាមក្លិបនេះ ជាយុទ្ធសាស្រ្តថ្មីក្នុងការប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។«ជាយុទ្ធសាស្រ្តរបស់ឯកឧត្តមវ៉ាត់ ចំរើន យើងនឹងដណ្តើមមេដាយមាសក្នុងក្របខណ្ឌយុទ្ធសាស្ត្រ និងក្របខណ្ឌដែលរៀបចំស្របទៅតាមបច្ចេកទេស»។ នេះបើតាមលោក សុខឃី៕
 
 

Tag:
 កីឡាលើកទម្ងន់
 សំ សុខយី
© រក្សាសិទ្ធិដោយ thmeythmey.com