ជាតិ
ជាងចម្លាក់ស្ពាន់ ជា យុទ្ធា ចង់ទស្សនាក្បាច់លើប្រាសាទអង្គរវត្តម្តង ដ្បិតធ្លាប់ឆ្លាក់តាមតែរូបភាព
27, Aug 2022 , 11:00 pm        
រូបភាព
កណ្តាល៖ លោក ជា យុទ្ធា ជាជាងចម្លាក់ស្ពាន់វ័យ៦៧ឆ្នាំម្នាក់ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ៥៥ឆ្នាំមកហើយ ដែលលោកប្រឡូកក្នុងវិស័យចម្លាក់ស្ពាន់ និងបានដាប់ឆ្លាក់រូបភាពជាច្រើនដកស្រង់ពីជញ្ជាំងប្រាសាទអង្គរវត្តតាមអតិថិជនបញ្ជាទិញ។ យ៉ាងណាមិញ ជាងចម្លាក់រូបនេះមិនទាន់មានឱកាសបានគយគន់ក្បាច់រចនាទាំងនោះផ្ទាល់ឡើយ ដ្បិតសព្វថ្ងៃមានការបញ្ជាទិញច្រើនពីអតិថិជន។ លោក ជា យុទ្ធា បានឱ្យដឹងថា ភាគច្រើនលោកឆ្លាក់រឿងរាមកេរ្តិ៍ កូរសមុទ្រទឹកដោះ និងក្បាច់ជាច្រើនទៀតលើវត្ថុផ្សេង ដែលរឿងរ៉ាវទាំងនោះមានឆ្លាក់លើជញ្ជាំងអង្គរវត្ត។ ជាងចម្លាក់រូបនេះមិនហ៊ានប៉ងឡើយ តែក៏រំពៃថ្ងៃមួយនឹងទៅទស្សនាប្រាសាទអង្គរវត្តឱ្យបានម្តងក្នុងមួយជីវិត ជាពិសេសលោកចង់ឃើញស្នាដៃចម្លាក់ដូនតាខ្មែរ ដែលបន្សល់ទុកតាំងពីយូរលង់មកឱ្យបាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖
 

Tag:
 Mojo
  លោក ជា យុទ្ធា
  ចម្លាក់ស្ពាន់
  ប្រាសាទអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com