កីឡាជាតិ
ជាតិ
AFF FUTSAL៖កម្ពុជា រំពឹងធ្វើបានល្អ ទោះស្ថិតក្នុងពូលរួមក្រុមខ្លាំងក្តី
29, Aug 2022 , 8:00 am        
រូបភាព
ក្រុម Down Town Sport គ្រងដំណែងជើងឯកពានTiger 2021។ រូបពី Cambodia Futsal
ក្រុម Down Town Sport គ្រងដំណែងជើងឯកពានTiger 2021។ រូបពី Cambodia Futsal
ដោយ:
ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា រំពឹងធ្វើបានល្អនៅលើទឹកដីថៃក្នុងពានរង្វាន់បាល់ទាត់ AFF FUTSAL CHAMPIONSHIP2022 ក្រោយពីចាប់ឆ្នោតរួមពូលA កាលពីថ្ងៃទី២៥ ខែសីហា ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ទី៥ ខែកញ្ញា ខាងមុខនេះ។

 
ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៧ ត្រូវបានបែងចែកជា២ពូល។ ក្នុងពូល A មានកម្ពុជា ម្ចាស់ផ្ទះថៃ ឥណ្ឌូណេស៊ី និងព្រុយណេ ។ចំណែកពូល B រួមមានម៉ាឡេស៊ី វៀតណាម និងទីម័រខាងកើត។
 
ក្រុមបាល់ទាត់ក្នុងសាល DOWN TOWN SPORT ដែលជាក្រុមតំណាងកម្ពុជា ត្រូវប្រកួតបើកឆាកដំបូងរបស់ខ្លួនជាមួយក្រុម BTS មកពីប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៤ ខែកញ្ញា ។ ប្រកួតទី២ ជួបក្រុម PERWIRA មកពីព្រុយណេ ថ្ងៃទី៥​ ខែកញ្ញា និងថ្ងៃទី៦ ខែកញ្ញា ជួបម្ចាស់ជើងឯក ១៥សម័យកាលថៃ HONGYEN THAKAM  នាកីឡដ្ឋាន Indoor Stadium Haumark ក្រុងបាងកក ប្រទេសថៃ។
 
លោក ឃុល ភីរម្យ អ្នកគ្រប់គ្រងបាល់ទាត់ក្នុងសាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថាក្រុម Down Town Sport មានការខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីត្រៀមប្រកួតនេះ។ លោកសង្ឃឹមថាក្រុមនឹងធ្វើបានល្អ ក្រោយមើលឃើញទម្រង់លេងរបស់ក្រុមគ្រងដំណែងថ្នាក់ជាតិនាពេលថ្មីៗនេះ។ 
 
លោកបន្តថា៖«ក្រុម Down Town Sport តាមដែលខ្ញុំមើលឃើញចំណុចល្អមួយគឺមានឆន្ទៈខ្ពស់កីឡាករគាត់ហ្ហាស់!។ គាត់មានឆន្ទៈហើយ ប៉ុន្តែគាត់មានផែនការហ្វឹកហាត់ហើយ គាត់មានចិត្តហ្វឹកហាត់ទៀតដើម្បីគាត់បង្ហាញខ្លួនល្អ។ អ្វីដែលខ្ញុំមើលឃើញ ខ្ញុំជឿជាក់ថាក្រុម Down Town ធ្វើបានល្អជាងឆ្នាំ២០១៩ ឬក៏អាចនឹងល្អប្រសើរជាងមុន អាហ្នឹងអ្វីដែលខ្ញុំសង្កេតឃើញ»។ នេះបើតាមការបញ្ជាក់ពីលោក ឃុល ភីរម្យ៕
 

Tag:
 បាល់ទាត់ក្នុងសាល
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com