កីឡាជាតិ
ជាតិ
លោក ជុំ កុសល៖ កីឡាស្នូកឃ័រកម្ពុជាដាក់គោលដៅយកមេដាយមាស៣ នៅស៊ីហ្គេម២០២៣
29, Aug 2022 , 2:29 pm        
រូបភាព
កីឡាករ ថាយ តិចហុក ឈ្នះជ័យលាភីលេខ១ នៃពានរង្វាន់ King Snooker Cup 2022។ រូបពី សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា
កីឡាករ ថាយ តិចហុក ឈ្នះជ័យលាភីលេខ១ នៃពានរង្វាន់ King Snooker Cup 2022។ រូបពី សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា
ដោយ:
លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដាក់គោលដៅប្រជែងមេដាយមាស៣ សម្រាប់កីឡាប៊ីយ៉ា-ស្នូកឃ័រកម្ពុជានាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 
ក្នុងពិធីបិទការប្រកួតពានរង្វាន់ King Snooker Cup 2022 កាលពីថ្ងៃទី២៨ ខែសីហា នៅក្លឹប King Snooker លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានបញ្ជាក់ថា សហព័ន្ធ កំពុងជំរុញសកម្មភាពប្រកួតឲ្យកាន់តែច្រើនក្នុងកម្រិតជាតិ ដើម្បីឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។
 
ក្នុងពិធីដដែលនោះ លោកបានលើកទឹកចិត្តដល់កីឡាករ ដែលទទួលបានជ័យលាភីទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនគុណភាពបច្ចេកទេសឲ្យកាន់តែមុតស្រួច ត្រៀមឆ្ពោះទៅជោគជ័យរួមគ្នានាឆ្នាំ២០២៣។
 
ប្រធានសហព័ន្ធរូបនេះ បានលើកឡើងថា ប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រកម្ពុជានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃគោលដៅមេដាយមាស៣ ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២៕


លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ថ្លែងក្នុងពិធីបិទការប្រកួតពានរង្វាន់ King Snooker Cup 2022។ រូបពី AKP 

Tag:
 កីឡាប៊ីយ៉ា-ស្នូកឃ័រ
 ជុំ កុសល
© រក្សាសិទ្ធិដោយ thmeythmey.com