កីឡាជាតិ
ជាតិ
ក្រុមរថយន្ត Off Road កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣
29, Aug 2022 , 8:39 pm        
រូបភាព
រថយន្ត Off Road កម្ពុជាប្រកួតនៅថៃ។ រូបពី Camsoc
រថយន្ត Off Road កម្ពុជាប្រកួតនៅថៃ។ រូបពី Camsoc
ដោយ:
ក្រុមរថយន្ត Off Road កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ(THE MAGNIFICENT TEN 2022) ដែលធ្វើឡើងរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២៥ ដល់២៨ ខែសីហា នាខេត្ត Kanchanaburi ប្រទេសថៃ។



រថយន្តចំនួន ១០០គ្រឿងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត Off Road នេះ ដោយមាន៣៤ក្រុម មកពី៤ប្រទេសផ្សេងគ្នា។ សម្រាប់កម្ពុជាមាន៣ក្រុម ប្រើរថយន្ត៩គ្រឿង សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនោះ រួមមាន ក្រុមខេមបូ 4x4, ក្រុម BM Garage និងក្រុមគោព្រៃ មណ្ឌលគីរី។ សម្រាប់ក្រុមទាំង៣ សុទ្ធតែធ្វើបានល្អសម្រាប់ការប្រកួតមួយនេះ។ 
 
លោក លន់ បូរ៉ា ប្រធានក្រុម Off Road BM បានបញ្ជាក់ថា ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ទទួលបានបទពិសោធល្អៗពីកីឡាករបរទេស ដូចជា ថៃ ឡាវ ម៉ាឡេស៊ីជាដើម ដើម្បីយកទៅកែសម្រួលបច្ចេកទេសរថយន្ត និងចែករំលែកទៅអ្នកដែលនិយមចូលចិត្តការប្រណាំងរថយន្ត Off Road ជាបិសេសអាចកែតម្រូវទៅតាមស្តង់ដា និងមានសុវត្ថិភាពត្រឹមត្រូវ៕
 

Tag:
 កីឡាប្រណាំរថយន្ត
  Off Road
© រក្សាសិទ្ធិដោយ thmeythmey.com