កីឡាជាតិ
ជាតិ
កីឡាករកម្ពុជា៤រូប ស្វាគមន៍ភ្ញៀវបរទេសលើសង្វៀនគុនខ្មែរជើងឯកពិភពលោក
30, Aug 2022 , 7:58 am        
រូបភាព
ការប្រកួតរវាងបង្គោល ក្រហម បឺត សង្ឃឹម និងបង្គោលខៀវPen Thepeak Muangnon  កីឡាករថៃ ។ រូបពី BTV
ការប្រកួតរវាងបង្គោល ក្រហម បឺត សង្ឃឹម និងបង្គោលខៀវPen Thepeak Muangnon កីឡាករថៃ ។ រូបពី BTV
ដោយ:
កីឡាករកម្ពុជា៤រូប ត្រូវស្វាគមន៍ភ្ញៀវបរទេសលើសង្វៀនគុនខ្មែរជើងឯកពិភពលោក នាម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែសីហា នៅកីឡដ្ឋានស្តាតចាស់។

 
គូអន្តរជាតិរវាងម្ចាស់មេដាយមាសឃីកបុកស៊ីង បឺត សង្ឃឹម ត្រូវប្រកួតជាមួយកីឡាករនេប៉ាល់ Gunaraja Ruchal ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ សង្ឃឹម ប្រកួតចុងក្រោយរបស់គេឈ្នះពិន្ទុនាគឆ្លងដែនថៃ Pen Thepeak Muangnon ។ ចំណែក Gunaraja ឈ្នះពិន្ទុ Kiat Lampong ដោយពិន្ទុ។
 
ចំណែកកីឡាករ ឡៅ ចិត្រា ស្វាគមន៍ Daniel Yousefnezhad មកពីអ៊ីរ៉ង់ ប្រកួតក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម និងគូបន្ទាប់រួមមាន កីឡាករ រិន សារដ្ឋ ត្រូវតទល់ជាមួយ Saen Chor Rattanachai មកពីប្រទេសថៃ ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម។
 
រីឯគូអន្តរជាតិចុងក្រោយ ឡៅ សៃណេត ត្រូវប្រកួតជាមួយកីឡាករថៃ Tiger Lumpinee ក្នុងប្រភេទទម្ងន់ ៥៣ គីឡូក្រាម និងគូមិត្តជាតិរវាងកីឡាការិនី សំ សំណាង ប្រកួតជាមួយ លីន ស្រីម៉ៅ ក្នុងប្រភេទទម្ងន់ ៥៦គីឡូក្រាម៕
 

Tag:
 ប្រដាល់
 World Fight
© រក្សាសិទ្ធិដោយ thmeythmey.com