កីឡាជាតិ
ជាតិ
វ៉ូវីណាមកម្ពុជា ដាក់វិញ្ញាសា៣០ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦
30, Aug 2022 , 9:49 am        
រូបភាព
ការប្រកួត វិញ្ញាសាកាំបិតធំបុរស២នាក់ ទទួលបានមេដាយមាស នាស៊ីហ្គេមលើកទី៣១ នៅវៀតណាម។
ការប្រកួត វិញ្ញាសាកាំបិតធំបុរស២នាក់ ទទួលបានមេដាយមាស នាស៊ីហ្គេមលើកទី៣១ នៅវៀតណាម។
ដោយ:
សហព័ន្ធកីឡាវ៉ូវីណាមសម្រេចដាក់ ៣០វិញ្ញាសានៅក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នៅកម្ពុជា។ ការប្រកួតនេះ នឹងមានប្រទេស ៧ចូលរួម ដែលចាប់ផ្តើមពីថ្ងៃ២៥ ដល់៣០ ខែមីនា ឆ្នាំ២០២៣។

 
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានសម្រេចដាក់ចេញ ៣០វិញ្ញាសា រួមមាន ៨វិញ្ញាសា ប្រយុទ្ធ និង២២វិញ្ញាសាសម្តែង សម្រាប់ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ដែលមានប្រទេស ៧ចូលរួម។

រួមមាន កម្ពុជា(ម្ចាស់ផ្ទះ) ថៃ, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម និងឥណ្ឌូណេស៊ី។ បើតាមការគ្រោងទុករបស់សហព័ន្ធនឹងសម្រេចស្នើសុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាទីតាំងសម្រាប់ការប្រកួត ។ នេះបើតាមការបញ្ជាក់ពីលោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម៕
 
 

Tag:
 កីឡាវ៉ូវីណាម
 អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com