ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខរដ្ឋស្តីទី ដំឡើង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន ១៣នាក់ ស្មើរដ្ឋមន្ត្រី
30, Aug 2022 , 11:09 am        
រូបភាព
ដោយ: រួបរួម
សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៧ ខែសីហា បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ ដំឡើង និងផ្តល់ឋានៈទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ១៣នាក់ ស្មើរដ្ឋមន្ត្រី ដែលក្នុងនោះមានម្នាក់ ពុំទទួលប្រាក់បំណាច់មុខងារ។

 
ទីប្រឹក្សាផ្ទាល់ទាំង១២រូបរបស់សម្តេច ហ៊ុន សែន ដែលត្រូវបានដំឡើង និងផ្តល់ឋានៈស្មើរដ្ឋមន្ត្រី រួមមាន លោក អ៊ុង សារិទ្ធ, លោក ឌៀង សារុន, លោក តូច តារា, លោក យង់ សារិទ្ធ, លោក ភោគ ចន្ថា, លោក ប៊ុន ដារ៉ា, លោក ដួង ហេង, លោក ហ៊ុយ ថេរ៉ា, លោក រឿង វុទ្ធី, លោក រ៉េត ស៊ីថា, លោក សួស ស៊ីណា និងលោក សួន ពិរុណ។
 
ជាមួយគ្នានេះ លោក សេង ស៊ីណារិន ដែលជាទីប្រឹក្សាផ្ទាល់មួយរូបទៀត ត្រូវបានតែងតាំង និងផ្តល់ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលបានប្រាក់បំណាច់ មុខងារ៕
 

Tag:
 ទីប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com