កីឡាជាតិ
ជាតិ
បាល់ទះឆ្នេរខ្សាច់កម្ពុជា នាំយកមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកគុយបា ៤រូប មកដឹកនាំ
30, Aug 2022 , 2:03 pm        
រូបភាព
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ(កណ្តាល) រួមជាមួយមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកគុយបា នាទីលានបាល់ទះឆ្នេរខ្សាច់ ក្នុងពហុកីឡដ្ឋានជាតិ។ រូបពី សហព័ន្ធកីឡាបាល់ទះកម្ពុជា
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ(កណ្តាល) រួមជាមួយមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកគុយបា នាទីលានបាល់ទះឆ្នេរខ្សាច់ ក្នុងពហុកីឡដ្ឋានជាតិ។ រូបពី សហព័ន្ធកីឡាបាល់ទះកម្ពុជា
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជា ទទួលបានមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកមកពីប្រទេសគុយបា ៤រូប ដើម្បីជួយបណ្ដុះបណ្ដាលហ្វឹកហាត់សម្រាប់ត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ពុំទាន់ប្រាកដ ថាការមកដល់មន្រ្តី និងគ្រូគុយបានេះ នឹងធ្វើឲ្យក្រុមកីឡាករមានគុណផលបែបណាទេ ដោយរង់ចាំតាមដានការបង្វឹករយៈពេល៣ខែសិន។ តែលោកគ្រាន់តែរំពឹងថា ការចូលរួមសំណាក់មន្រ្តីបច្ចេកទេស និងគ្រូបង្វឹកគុយបា ទាំង៤រូបនេះ នឹងជួយឱ្យក្រុមជម្រើសជាតិ កាន់តែទទួលបានផ្លែផ្កាល្អ នៅស៊ីហ្គេម ២០២៣ខាងមុខ។


លោក អាំង សិរីពិសិដ្ឋ(កណ្តាល) រួមជាមួយគ្រូបង្វឹក និងក្រុមកីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជា។ រូបពី សហព័ន្ធកីឡាបាល់ទះកម្ពុជា

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា៖«ថ្នាក់ដឹកនាំមន្រ្តីសហព័ន្ធគឺដាក់ចិត្តដាក់កាយ ហើយកីឡាកររបស់យើងគឺគាត់ដាក់ចិត្តដាក់កាយដែរ អ៊ីចឹងមានតែយើងរួមទាំងអស់គ្នាធ្វើឲ្យក្តីសុបិន្តមួយនេះក្លាយជាការពិត»។ 
 
មន្រ្តីបច្ចេកទេស និងគ្រូបង្វឹកផ្នែកឆ្នេរខ្សាច់មកពីប្រទេសគុយបា ៤រូប បានមកដល់កម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា​ តាមរយៈការជួយជ្រោមជ្រែងពីស្ថាទូតគុយបាប្រចាំកម្ពុជា។ មន្រ្តី និងគ្រូបង្វឹក រួមមានលោក Karell Pena Ventoza, លោក Berto Friol Barrios, លោក Leonid Abum Castillo និង​​កញ្ញា Natyelis Riol Cardenas៕
 
 

Tag:
 កីឡាបាល់ទះ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com