កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទះនារីចិន ចាញ់ជប៉ុន ៣-១ វគ្គផ្តាច់ព្រ័ត្រ AVC CUP
30, Aug 2022 , 5:29 pm        
រូបភាព
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទះនារីជប៉ុន (ខៀវ) និងនារីចិន (ក្រហម)។ រូបពី AVC
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទះនារីជប៉ុន (ខៀវ) និងនារីចិន (ក្រហម)។ រូបពី AVC
ដោយ:
ក្រុមកីឡាការិនីជប៉ុន គ្រងដំណែងជើងឯកជាលើកដំបូងរបស់ខ្លួនក្រោយឈ្នះចិន ៣-១ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះផ្នែកនារី  Asian Volleyball Confederation (AVC) Cup for Women នាទីលានPhilSports Arena ក្នុងក្រុង Pasig ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែសីហា។

 
ជំនួបវគ្គផ្តាច់ព្រ័ត្រក្រុមបាល់ទះនារីជប៉ុន បាននាំមុខចិន ក្នុងសិតទីមួយ ២៥-២៣ សិតទីពីរ ២៥-២១ ប៉ុន្តែនៅសិតទីបី ចិន វាយបកមកវិញបានមួយសិត ដោយឈ្នះក្នុងលទ្ធផល ២៥-១៩ និងសិតទីបួន ជប៉ុនបានយកឈ្នះក្នុងលទ្ធផល ២៥-១៦។ បញ្ចប់ការប្រកួតក្រុមនារីជប៉ុន គ្រងដំណែងជើងឯក ខណៈចិន ទទួលបានជើងឯករង។
 
ចំណែកក្រុមបាល់ទះនារីថៃ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះវៀតណាម ៣-០(២៥-១៩, ២៦-២៤, ២៥-១៨) ឆាយនីសតៃប៉ិ ទទួលបានលេខ៥ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ៣-០(២៨-២៦, ២៥-២១, ២៥-២១) និងក្រុមនារីអ៊ីរ៉ង់ ឈ្នះអូស្ត្រាលី ៣-០(២៥-១៩, ២៥-១៨, ២៥-២២)។
 
គួបញ្ជាក់ថា នេះជាលើកដំបូងសម្រាប់ក្រុមបាល់ទះនារីជប៉ុន ដែលបានគ្រងដំណែងជើងឯកពានរង្វាន់បាល់ទះផ្នែកនារី  Asian Volleyball Confederation (AVC) Cup for Women 2022 ក្រោយឈ្នះម្ចាស់ជើងឯក៥សម័យកាលចិន៕
 

Tag:
 កីឡាបាល់ទះ
 AVC CUP
© រក្សាសិទ្ធិដោយ thmeythmey.com