កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ ជំនួប​៤គូនារាត្រីនេះ ក្នុងនោះ Chelsea ទៅកាន់ទឹកដី Southampton
30, Aug 2022 , 6:49 pm        
រូបភាព
ក្របខណ្ឌ English Premier League ឈាន​ដល់​សប្តាហ៍ទី៦ នារាត្រីនេះ ដោយមានជំនួប​៤គូ។ Chelsea និង Everton សុទ្ធតែស្ថិតក្នុងចំណោម​ក្រុម​ដែលត្រូវ​ប្រកួត​ក្រៅទឹកដី។

 
Crystal Palace ត្រៀម​ស្វាគមន៍ Brentford នាកីឡដ្ឋាន Selhurst Park ស្របពេល​ដែល កីឡដ្ឋាន Craven Cottage របស់​ Fulham ទទួល Brighton & Hove Albion នាវេលាម៉ោង​១ និង​៣០នាទីយប់។
 
ឈាន​ដល់​ម៉ោង ១ និង​៣៤នាទី តោខៀវ Chelsea ទៅ​លេងនៅ​ទឹកដី St. Mary’s របស់ Southampton ហើយ​ឈាន​ដល់​វេលាម៉ោង២ ម្ចាស់ផ្ទះ Leeds United ត្រូវតទល់ជាមួយ Everton។
 


កាលពីសប្តាហ៍មុនក្រុមខ្លាំងៗកំពូលទាំង៦ រួមមាន Manchester United, Manchester City, Chelsea, Liverpool, Tottenham hotspur, Arsenal សុទ្ធតែអាចស្វែងជ័យជម្នះរៀងខ្លួនបាន។ ក្រឡែកមកបានសប្តាហ៍ទី៥ នេះវិញ ការប្រកួតមើលទៅហាក់នឹងមានភាពតឹងតែងខុសពីសប្តាហ៍មុន ហើយជំនួបដ៏គូឱ្យចាប់អារម្មណ៍បំផុតរួមមានជំនួបទីក្រុងឡុងដ៍ West Ham United ស្វាគមន៍ Spurs រីឯទឹកដី Anfield វិញ Liverpool ទទួល ​Newcastle United ក្រុមកំពុងមានទម្រង់លេងល្អប្លែក។ 
 
ជំនួបទីក្រុងឡុងដ៍ West Ham និង Spurs វេលាម៉ោង ១:៤៥ យប់ ថ្ងៃទី៣០ ឈានចូលថ្ងៃទី៣​១ ខែសីហា ជាជំនួបដ៏ប្រកួតប្រជែងមួយ ដោយ West Ham គឺជាក្រុមខ្លាំងមួយពីអង់គ្លេសដែលអាចប្រជែងពានរង្វាន់ Europa League ល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុន ទោះផ្តើមរដូវកាលថ្មីមិនសូវល្អប៉ុន្តែក្រុមមួយនេះកំពុងតែពង្រឹងសមត្ថភាពឡើងវិញជាមួយកីឡាករចំណូលថ្មីច្រើនរូប។ សម្រាប់Spurs ក៏អាចជាជំនួបតឹងតែងមួយផងដែរខណៈក្រុមកំពុងតែពង្រឹងទម្រង់លេងឱ្យល្អបន្ថែម។


 
Liverpool លត់ Bournemouth លទ្ធផល ៩​-០ សប្តាហ៍មុន នឹងត្រូវទទួល Newcastle សម្រាប់សប្តាហ៍នេះវេលាម៉ោង ២យប់ ថ្ងៃទី៣១​ ខែសីហា ឈានចូលថ្ងៃទី១ ខែកញ្ញា។ Newcastle បច្ចុប្បន្នជាក្រុមមានទម្រង់លេងដ៏ភ្ញាក់ផ្អើលដើមរដូវកាលថ្មីនេះ មិនទាន់មានក្រុមណាយកឈ្នះលើពួកគេឡើយ។ Liverpool ទោះមានគ្រាប់ស៊ុតច្រើនសប្តាហ៍មុន ប៉ុន្តែបញ្ហាកីឡាកររបួសនៅតែរឿងសំខាន់សម្រាប់ជំនួបជាមួយ Newcastle។ 
 
Arsenal ទទួល Aston Villa ថ្ងៃទី៣១ ខែសីហា ឈានចូលថ្ងៃទី១ ខែកញ្ញា ចំណែក  Man United ត្រូវប៉ះ Leicester City ថ្ងៃទី២ ខែកញ្ញា។ ចាប់ផ្តើមរដូវកាលថ្មីនេះ Arsenal បង្ហាញទម្រង់ល្អប្រសើរក្រោយនាំចូលកីឡាករថ្មី ២រូប ពីក្រុម Man City ព្រមទាំងកីឡាករតំបន់ការពារមានភាពរឹងមាំជាងមុន។ ចំណែក Man United ក្រោមការដឹកនាំរបស់ Erik ten Hag ឆ្លងកាត់ ៤ប្រកួតមកនេះ ចាញ់២ ឈ្នះ២ គិតត្រឹមសប្តាហ៍ទី៤ បិសាចក្រហមមិនទាន់អាចនិយាយបានថាជាក្រុមមានភាពល្អប្រសើខ្លាំងឡើងវិញប៉ុន្មានឡើយ ពេលវេលាសម្រាប់កសាងក្រុម និងកែលម្អរនូវកីឡាករនៅតែជាតម្រូវការធំនៃក្រុមបិសាចក្រហម។
 


ដោយឡែកសម្រាប់ការប្រកួតសប្តាហ៍ទី៦ នៃក្របខណ្ឌ Premier League ជំនួបដ៏ធំរប្រចាំសប្តាហ៍ គឺវាងក្រុម Manchester United នឹងត្រូវស្វាគមន៍កាំភ្លើងធំ Arsenal នៅថ្ងៃទី៤ ខែកញ្ញាជាថ្ងៃបើកឆាកសប្តាហ៍ទី៦ វេលាម៉ោង ១០:៣០ យប់ (ម៉ោងនៅកម្ពុជា)។ 
 
កាលពីរដូវកាលមុនជំនួបរវាងក្រុមទាំងពីរក្នុង Premier League ពោលគឺយកឈ្នះម្នាក់ ១ជើងនៃក្របខណ្ឌ Premier League។ ជំនួបដើមរដូវកាល ២០២១-២២​ បិសាចក្រហមបានយកឈ្នះ Arsenal ៣-២ និងចុងនៃរដូវកាល កាំភ្លើងធំអាចយកឈ្នះលើ Arsenal វិញដោយលទ្ធផល ៣-១។
 
ខាងក្រោមនេះជាការប្រកួតសម្រាប់សប្តាហ៍ទី៥ Premier League៖
 
ការប្រកួតវេលាម៉ោង ១:៣០ យប់ ឈានចូលថ្ងៃទី៣១ ខែសីហា
Crystal Palace ទទួល Brentford, Fulham ស្វាគមន៍ Brighton, Southampton ទទួល Chelsea
វេលាម៉ោង ១:៤៥ យប់ និង Leeds United ទទួល Everton វេលាម៉ោង ២យប់រំលងអាធ្រាត្រ។
ប្រកួតថ្ងៃទី១ ខែកញ្ញា វេលាម៉ោង ១:៣០ យប់
Bournemouth ទទួល Wolvers, Arsenal ទទួល Aston, Man City ទទួល Nottingham Forest និង Leicester City ទទួល Man United វេលម៉ោង ២យប់ ឈានចូលថ្ងៃទី២ ខែកញ្ញា។
 
សម្រាប់ការប្រកួត សប្តាហ៍ទី៦ ថ្ងៃទី៣ ខែកញ្ញា ៖
 
Everton ទទួល Liverpool ម៉ោង ៦ ល្ងាច (ម៉ោងនៅកម្ពុជា)
ការប្រកួតវេលាម៉ោង​ ៩ យប់ Brentford ស្វាគមន៍ Leeds 
​Chelsea ទទួល West Ham 
Newcastle ទទួល Crystal Palace 
​Nottingham ទទួល Bournemouth 
Spurs ទទួល Fulham 
Wolvers ទទួល Southampton
Aston Villa ទទួល Man City វេលាម៉ោង ១១:៣០ យប់
Brighton ទទួល Leicester City ថ្ងៃទី៤ វេលាម៉ោង ៨យប់។
 
គិតត្រឹមសប្តាហ៍ទី៤ កាំភ្លើងធំ Arsenal បានប្រកួតឈ្នះដោយការវាយបកឈ្នះលើក្រុម Fulham ២-១ ហើយបន្តឈរលេខ១ កំពូលតារាំង Premier League មាន១២ពិន្ទុ តាមពីក្រោយដោយ Man City, Spurs, Brighton សុទ្ធតែជាក្រុមមាន ១០ពិន្ទុក្នុងដៃរួចហើយ។​ Leeds, Chelsea មាន​ម្នាក់ ៧ពិន្ទុ រីឯ Newcastle និង Man United មាន៦ពីន្ទុដូចគ្នា និងបន្តបន្ទាប់ទៀត៕
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com