កីឡាជាតិ
ជាតិ
ប្រធានស្តីទីកីឡាទ្រីយ៉ាត្លុងអាស៊ី ពេញចិត្តទីតាំងខេត្តកែប សម្រាប់រៀបចំការប្រកួតស៊ីហ្គេម២០២៣
01, Sep 2022 , 7:59 am        
រូបភាព
លោក Vijitr Sittnawin (អាវខៀវ) ជាមួយលោក ងិន សុខបញ្ញា(អាវស) កំពុងបង្ហាញបច្ចេកទេសដល់មន្រ្តីកីឡាទ្រីយ៉ាត្លុងកម្ពុជា។ រូបពី សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា
លោក Vijitr Sittnawin (អាវខៀវ) ជាមួយលោក ងិន សុខបញ្ញា(អាវស) កំពុងបង្ហាញបច្ចេកទេសដល់មន្រ្តីកីឡាទ្រីយ៉ាត្លុងកម្ពុជា។ រូបពី សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា
ដោយ:
លោក Vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងប្រទេសថៃ និងជាប្រធានស្តីទីទ្រីយ៉ាត្លុងអាស៊ី វាយតម្លៃខ្ពស់មកលើខេត្តកែប ដែលជាទីតាំងសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

 
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ប្រធានស្តីទីកីឡាទ្រីយ៉ាត្លុងអាស៊ី ពេញចិត្តចំពោះទីតាំងខេត្តកែប ដែលសហព័ន្ធរៀបចំសម្រាប់ការប្រកួតស៊ីហ្គេម ២០២៣។ សម្រាប់ទីតាំងនេះ មានលក្ខណៈគ្រប់គ្រាន់ស្របតាមស្តង់ដារ។ «ទីតាំងយើងល្អ ស្របតាមបទដ្ឋានប្រកួត ទាំងកន្លែងស្នាក់នៅ ជិតកន្លែងប្រកួត។ល។»។ នេះបើតាមលោក បញ្ញា។
  

លោក Vijitr Sittnawin (អាវខៀវដៃខ្លីកណ្តាល) ជាមួយមន្រ្តីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ រូបពី សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា

ក្រៅពីពិនិត្យមើលទីតាំងភូមិសាស្រ្តជាក់ស្តែង ដើម្បីរៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារកីឡាស៊ីហ្គេម រយៈពេល៥ថ្ងៃនេះ លោក Vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ និងជាប្រធានស្តីទីកីឡាទ្រីយ៉ាត្លុងអាស៊ី ក៏បានបណ្តុះបណ្តាលផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់សិក្ខាកាមកម្ពុជា ៣០នាក់ ដែលជាអត្តពលិកជម្រើសជាតិ និងមន្រ្តី រួមទាំងគ្រូទៀតផង។
 
លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បន្ថែមថា ៖«គាត់បានប្រាប់យើងពីរបៀបលោតចូលទឹក និងTransactions និងឲ្យយើងត្រូវស្វែងយល់ពីសម្ពាធទឹក ដូចជាពេលណា ថ្ងៃណា ឬម៉ោងណា ទឹកជោរ ទឹកនៀច។ល។ ព្រោះការដឹងពីទឹកជោនៀចច្បាស់ វាពាក់ព័ន្ធដល់ បច្ចេកទេសពេលប្រកួត»៕
 

Tag:
 កីឡាទ្រីយ៉ាត្លុង
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com