កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លូវការ៖ Man Utd ទិញបាន Antony ពី Ajax ក្នុងតម្លៃ ៩៥លានដុល្លារ
01, Sep 2022 , 3:55 pm        
រូបភាព

ទីបំផុត Manchester United ទិញយកបានខ្សែបម្រើប្រេស៊ីល Antony ពី Ajax ក្នុងតម្លៃ៩៥លានដុល្លារ បូកនឹងលក្ខខណ្ឌបន្ថែម៥លានដុល្លារនៅពេលក្រោយទៀត នៅថ្ងៃបិទទីផ្សារដោះដូរកីឡាករលើកទី១ ប្រចាំរដូវកាល ២០២២-២៣ ។



ទៅកាន់ទឹកដី Old Trafford បានធ្វើឱ្យ Antony ក្លាយជាកីឡាករថ្លៃបំផុតលំដាប់ទី៤ ក្នុងប្រវត្តិសាស្ត្រ Premier League។ បើតាមការចុះផ្សាយរបស់វេបសាយផ្លូវការ Man Utd ខ្សែបម្រើស្លាបវ័យ ២២ ឆ្នាំរូបនេះ យល់ព្រមចុះកិច្ចសន្យាជាមួយក្លិបបិសាចក្រហមរហូតដល់ឆ្នាំ ២០២៧ ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។

ការមកដល់របស់លោក Erik Ten Hag ក្នុងតំណែងអ្នកចាត់ការទូទៅក្រុម Man Utd មានកីឡាករ Ajax ចំនួន២រូបហើយដែលលោកយកទៅរួមក្រុម ក្នុងចំណោមកីឡាករសរុប៥រូបដែលបានទិញចូលរដូវកាលថ្មីនេះ។

កីឡាករចំណូលថ្មីដែល Man Utd យកមករួមក្រុមរដូវកាលថ្មីនេះរួមមាន Casemiro ពី Real Madrid, Christian Eriksen ពី Brentford, Lisandro Martinez ពី Ajax, Tyrell Malacia ពី PSV Einhoven និង Antony ពី Ajax៕


© រក្សាសិទ្ធិដោយ thmeythmey.com