ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ សាលាបឋមកណ្ដោល មានសិស្សបោះបង់ការសិក្សាតិចតួច ដោយសារផ្លាស់ទីលំនៅតាមឪពុកម្ដាយ
03, Sep 2022 , 8:59 am        
រូបភាព
ដោយ៖ ស៊ឹម ឆាន់(យុវជនឃុំកណ្តោល) 
 
ស្រុកបូទុមសាគរ, កោះកុង៖ នាយកសាលាបឋមសិក្សាកណ្ដោល លោក យិន សុង បានរៀប រាប់ពីចំនួនសិស្សចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ គឺសរុបមានចំនួន ១៥៥នាក់ ស្រី៦៤នាក់ និងប្រុស ៩១នាក់។ លោកបញ្ជាក់ថា កន្លងមកមានសិស្សបោះបង់ការសិក្សាតែមួយចំនួនតូចទេ ព្រោះពួកគេផ្លាស់ទីលំនៅតាមឪពុកម្ដាយដែលទៅធ្វើការនៅតាមបណ្ដាខេត្តឆ្ងាយៗ។
 
 
លោកគ្រូ យិន សុង បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២១-២០២២កន្លងមកនេះ មិនមានសិស្សបោះបង់ ការសិក្សាទេ គឺមានតែសិស្សដែលរៀនខ្សោយ។ ដោយសារវិបត្តិវីដ-១៩ មានសិស្សប្រហែល ២០ភាគរយ ពួកគេរៀនតាមទូរស័ព្ទដៃ មិនដូចរៀននៅសាលាផ្ទាល់ពួកគេបានជួបជាមួយមិត្តភក្តិ និងលោកគ្រូអ្នកគ្រូ ដែលយកចិត្តទុកដាក់ ពួកគេទទួលបានចំណេះដឹងច្រើនដូចជាការអាន សរសេរ និងការទំនាក់ទំនងជាដើម។ 
 
នាយកសាលារូបនេះបន្តថា៖ «ក្រោយវិបត្តិកូវីដការសិក្សាសាលារបស់ខ្ញុំរៀនធម្មតា។ តែកន្លងមកសិស្សរៀ នអត់បានដិតដល់ទេ ព្រោះពួកគាត់អត់បានរៀនជាង ១ឆ្នាំ ដោយឱ្យពួកគាត់រៀននៅផ្ទះដ គ្រូដាក់កិច្ចការផ្ទះ  ឱ្យពួកគាត់ធ្វើ ហើយលោកគ្រូអ្នកគ្រូចុះត្រួតពិនិត្យនៅផ្ទះសិស្សនីមួយៗ។ ពួកគាត់ថ្នាក់ទី១   យើងឱ្យសៀវភៅសិក្សាគោល និងឱ្យឪពុកម្ដាយរបស់គាត់ជួយបង្រៀន»។
 
ក្នុងសាលារៀនកណ្ដោល គឺលោកគ្រូអ្នកគ្រូ មានការបង្រៀនបន្ថែមសម្រាប់សិស្សដែលរៀនខ្សោយ និងមានបទពិសោធ៍បង្រៀនផ្សេងៗគ្នា។ លោក យិន សុង បានលើកឡើងបែបនេះ រួចបន្តថា ចំពោះការខកខានមករៀនរបស់សិស្សចំនួន ២ថ្ងៃ នោះលោកគ្រូអ្នកគ្រូ នឹងទូរស័ព្ទទៅណាព្យាបាល ដើម្បីសួរពីមូលហេតុដែលកូនរបស់គាត់អវត្តមាន ព្រមទាំងសួរមិត្តភក្តីរបស់ពួកគេដែលនៅផ្ទះជិតៗគ្នាផងដែរ។
 
លោកបន្តថា៖« ក្មេងឈប់ច្រើន គឺរៀនមិនទាន់គេទេ ហើយអ្នកដែលរៀនពូកែ ពួកគាត់មិនចង់ឈប់រៀនទេ ព្រោះបើគាត់ឈប់ពិន្ទុធ្លាក់ មិនបានចំណាប់ថ្នាក់ល្អ។ គ្រឹះដែលក្មេងរៀនពូកែ គឺថ្នាក់ទី១, ទី២, ទី៣ ដូចយើធ្វើផ្ទះអ៊ឹញ្ចឹង»។
 
ជាមួយគ្នានេះ លោក យិន សុង បានបន្ថែមបែបនេះ ដើម្បីជំរុញឱ្យសិស្សនុសិស្សឱ្យបានទៅរៀនជាប់លាប់ និងតាមដានកូនៗ នាយកសាលារូបនេះ បានប្រជុំជាមួយគណៈគ្រប់គ្រង និងមាតាបិតាសិស្សក្នុងមួយឆ្នាំ ចំនួន ៣ដង ទៅ៤ដងផងដែ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ជនពិការ
 សិស្ស
 អប់រំ
  ស្រែអំបិល
© រក្សាសិទ្ធិដោយ thmeythmey.com