ជាតិ
លោក សុទ្ធ ហ៊ីង គ្រោងកែច្នៃចម្ការឈូកទៅជាតំបន់ទេសចរណ៍ ក្រោយទេសចរចូលកម្សាន្តច្រើន
04, Sep 2022 , 9:29 pm        
រូបភាព
ដោយ៖ ញ៉ែម ចាន់

បាត់ដំបង៖ លោក សុទ្ធ ហ៊ីង ជាកសិករដាំដំណាំឈូកម្នាក់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ចម្ការឈូក២០ហិតា ដែលនៅជាប់ផ្លូវជាតិលេខ៥នេះ កំពុងហុចផល និងបានបង្ហាញសម្រស់យ៉ាងស្រស់ស្អាត។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោម៖ 

 
កសិករ វ័យ៤៤ឆ្នាំរូបនេះ បានឱ្យដឹងថា សព្វថ្ងៃនេះ កំពុងប្រមូលផលផ្កាឈូក ផ្លែខ្ជីទំ ក្រអៅឈូក។ ទន្ទឹមនោះ ក៏មានភ្ញៀវទេសចរជាច្រើនចូលថតរូបកម្សាន្តផងដែរ ដ្បិតផ្កាឈូករីកស្គុសស្គាយពេញចម្ការ ។  ក្រោយទេសភាពចម្ការឈូកទាក់ចិត្តបានច្រើន ម្ចាស់ចំការឈូករូបនេះ មានគោលដៅរៀបចំទីតាំងចម្ការឈូក ឱ្យកាន់តែល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែម។ លោកត្រៀមរៀបចំជា កញ្ចុះ អាហារ ទូកអុំលេង ក្នុងចម្ការឈូក។ 
 
ក្នុងមួយថ្ងៃៗ  លោក ហ៊ីង អាចរកចំណូល បាន ជាមធ្យម ១លាន កន្លះ ទៅ ២លានរៀល ពីការដាំឈូកនេះ។ ចំពោះការដាំដុះដំណាំឈូកវិញ លោកថា មិនពិបាកក្នុងការថែទាំនោះទេ សំខាន់ឱ្យតែមានប្រភពទឹក និងការពារពីជំងឺដង្កូវខ្លះៗ។ ម្យ៉ាងទៀតការប្រមូលផលមិនកំណត់រដូវកាល និងចំណាយដើមទុនតិចទទួលបានផលច្រើន។
 
 

Tag:
 ដាំណាំឈូក
  តំបន់ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com