កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real Madrid, Man City, PSG ឈ្នះនៅជំនួបបើកឆាក ខណៈ Chelsea និង Juventus ចាញ់
07, Sep 2022 , 10:08 am        
រូបភាព
 
Chelsea និង Juventus សុទ្ធតែរងបរាជ័យរៀងខ្លួននៅជំនួបបើកឆាកការប្រកួតវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League។ ម្ចាស់ការពារតំណែងជើងឯក Real Madrid រួមជាមួយ Manchester City និង Paris Saint-Germain ជាដើមទទួលបាន៣ពិន្ទុដូចគ្នា។



ការប្រកួតក្របខណ្ឌអឺរ៉ុបវគ្គចែកពូលរដូវកាល ២០២២-២៣ បានចាប់ផ្តើមហើយនៅរាត្រីថ្ងៃទី៦ ខែកញ្ញា។ ម្ចាស់ផ្ទះ Dinamo Zagreb បានផ្តល់ការអាម៉ាស់ឱ្យ Chelsea ជាមួយជ័យជម្នះ ១-០ នាជំនួបបើកឆាកពូល E។ ពូល E នេះដែរ FC Salzburg ប្រកួតស្មើជាមួយ AC Milan ១-១។

Juventus ក៏រងបរាជ័យដូចគ្នាក្រោមថ្វីជើងក្រុមយក្សបារាំង PSG ក្នុងលទ្ធផល ២-១ ពូល H ខណៈ Benfica ដែលស្ថិតក្នុងពូលជាមួយគ្នានេះឈ្នះ Maccabi Haifa ២-០។
ក្នុងពូល F ម្ចាស់ការពារជើងឯក Real Madrid ឈ្នះ Celtic ៣-០ ស្របពេលក្រុមស្ថិតក្នុងប្រទេសមានសង្គ្រាមអ៊ុយក្រែន Shakhtar Donetsk ឈ្នះម្ចាស់ផ្ទះ RB Leipzig ៤-១។

Man City ឯណោះវិញក៏មិនធម្មតាដែរ ដោយយកឈ្នះក្រុមខ្លាំងអេស្ប៉ាញ Sevilla ដល់ទៅ ៤-០ ក្នុងជំនួបបើកឆាកពូល G។ ក្នុងពូលនេះដែរ Borussia Dortmund យកឈ្នះក្រុមភ្ញៀវ FC Copenhagen ៣-០៕


Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com