កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea បញ្ចប់តំណែង Tuchel ពីកៅអីអ្នកចាត់ការទូទៅ
07, Sep 2022 , 4:22 pm        
រូបភាព

លោក Thomas Tuchel ត្រូវបានក្លិប Chelsea បញ្ចប់តំណែងអ្នកចាត់ការទូទៅនៅថ្ងៃទី៧ ខែកញ្ញា ពោលគឺក្រោយក្រុមតោខៀវចាញ់ Dinamo Zagreb ១-០ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុ UEFA Champions League។ នេះបើតាមការចុះផ្សាយរបស់វេបសាយក្លិប Chelsea។



Tuchel វ័យ៤៩ឆ្នាំ បានចូលដឹកនាំតោខៀវជំនួស Frank Lampaird កាលពីខែមករា ឆ្នាំ២០២១។ នៅរដូវកាលដំបូង អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានជួយ Chelsea ឈ្នះ Champions League មុនជួយក្រុមដែលទើបមានម្ចាស់ថ្មីនេះ ឈ្នះ European Super Cup និង Club World Cup នៅរដូវកាល ២០២១-២២។

យ៉ាងណាក៏ដោយ ក្រោយដឹកនាំ Chelsea នៅដើមរដូវកាលថ្មី ២០២២-២៣នេះមិនបានល្អទាំង Premier League និង Champions League ទើបសមាជិកក្លិបតោខៀវសម្រេចដកលោក Tuchel ចេញពីតំណែងអ្នកចាត់ការតែម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com