កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Lewandowski ធ្វើបាន hat-trick ជួយ Barca បាន៣ពិន្ទុ ស្របពេល Liverpool ចាញ់ Napoli ៤-១
08, Sep 2022 , 9:21 am        
រូបភាព
 
Liverpool រងភាពអាម៉ាស់នៅជំនួបបើកឆាកការប្រកួត UEFA Champions League ក្រោយចាញ់ Napoli ៤-១ ពូល A។ Barcelona, Bayern Munich និង Tottenham Hotspur ជាដើមរកបាន៣ពិន្ទុនៅប្រកួតដំបូងរៀងខ្លួន។ Robert Lewandowski ជាកីឡាករដំបូងដែលអាចធ្វើបាន៣គ្រាប់ម្នាក់ឯង hat-trick មុនគេ ក្នុងក្របខណ្ឌអឺរ៉ុបនេះ ខណៈ Barcelona ឈ្នះ Viktoria Plzen ៥-១។


ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៥ម៉ឺននាក់នៅកីឡដ្ឋាន Diego Armando Maradona នាថ្ងៃទី៧ ខែកញ្ញា ក្រុមម្ចាស់ផ្ទះ Napoli បានផ្តល់មេរៀនឱ្យភ្ញៀវ Liverpool តាមរយៈការស៊ុតបញ្ចូលទី៤គ្រាប់។ ៤គ្រាប់របស់ក្រុមអ៊ីតាលីធ្វើបានដោយ Piotr Zielinski ២គ្រាប់ រួមជាមួយ Andre Zambo Anguissa និង Giovanni Simeone ម្នាក់១គ្រាប់ មុនពេល Luis Diaz តាមបាន១គ្រាប់ឱ្រហងក្រហម។

បរាជ័យនេះ បានធ្វើឱ្យក្រុមលោក Jurgen Klopp ស្ថិតនៅចំណាត់ថ្នាក់ទី៣ពូល A ខណៈ Napoli ឈរលេខ២បណ្តោះអាសន្ន។ Ajax ដែលឈ្នះ Rangers ៤-០ ឈរកំពូលតារាង។
Barcelona និង Bayern Munich ដែលស្ថិតក្នុងពូល C ជាមួយគ្នា សុទ្ធតែអាចរកបាន៣ពិន្ទុរៀងខ្លួននៅជំនួបបើកឆាក។ Barcelona ឈ្នះ Viktoria Plzen ៥-១ ស្របពេល Bayern ឈ្នះម្ចាស់ផ្ទះ Inter Milan ២-០។

Robert Lewandowski ធ្វើបាន hat-trick សម្រាប់ជំនួបដំបូងជាមួយក្លិបយក្សអេស្ប៉ាញ ក្នុងការប្រកួតក្របខណ្ឌអឺរ៉ុប បន្ទាប់ពីរូបគេចាកចេញពី Bayern Munich ដើមរដូវកាលនេះ។
Spurs ក៏អាចដណ្តើមយកបាន៣ពិន្ទុនៅជំនួបបាកឆាកពួល D ផងដែរ ក្រោយឈ្នះ Marseille ២-០។ ខ្សែប្រយុទ្ធចំណូលថ្មី Richarlison រកបាន២គ្រាប់ម្នាក់ឯងដើម្បីជួយក្រុមលោក Antonio Conte ទទួលបាន៣ពិន្ទុ។ ក្នុងពូល D នេះ Sporting Lisbon ឈរលេខ១ ក្រោយឈ្នះ Eintracht Frankfurt ២-០ ខណៈមាន់ខ្នាយមាសឈរលេខ២បណ្តោះអាសន្ន។

ពូល B Atletico Madrid ឈរលេខ១បណ្តោះអាសន្នក្រោយឈ្នះ FC Porto ២-១ ខណៈ Club Brugge នៅលេខ២ តាមរយៈជ័យជម្នះ ១-០ លើក្រុម Bayern Leverkusen៕



Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com