ជាតិ
កូន​ត្រី១០ម៉ឺនក្បាល ត្រូវបានលែងក្នុងអាងទឹកថ្មដាទឹកឆា ខេត្តកំពង់ចាម
08, Sep 2022 , 6:59 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីលែងកូនត្រីពូជប្រមាណ ១០ម៉ឺនក្បាល និងដាំកូនឈើ នៅតំបន់អាងទឹកថ្មដាទឹកឆា ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា នាឆ្នាំ២០២២។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីលែងកូនត្រីពូជប្រមាណ ១០ម៉ឺនក្បាល និងដាំកូនឈើ នៅតំបន់អាងទឹកថ្មដាទឹកឆា ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា នាឆ្នាំ២០២២។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
ដោយ:
រដ្ឋបាលខេត្តកំពង់ចាម លែងកូនត្រី១០ម៉ឺនក្បាល នៅតំបន់អាងទឹកថ្មដាទឹកឆា ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា នាឆ្នាំ២០២២។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបន្ថែមថា វិស័យជលផល បានរួមចំណែកដល់ផលទុនរបស់ជាតិ និងប្រជាពលរដ្ឋជាច្រើននាក់។


 
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា កម្ពុជាសម្បូរដោយត្រីទឹកសាប ព្រោះមានបឹងទន្លេសាប ប្រព័ន្ធទន្លេ ស្ទឹង បឹងបួរនានា ដែលអាចផ្ដល់នូវបរិមាណផលត្រីយ៉ាងច្រើន សម្រាប់ប្រជាជន។


 
លោកបន្តថា សម្បិត្តធម្មជាតិទាំងនេះ បានបម្រើដល់ប្រជាពលរដ្ឋជាច្រើននាក់ ដែលរួមមាន អ្នកនេសាទ , អ្នកកែច្នៃផលនេសាទ ឬអ្នកទិញ លក់ដូរផលនេសាទជាដើម។  លោក ចាន់ដា បញ្ជាក់ដូច្នេះ៖« ប្រទេសកម្ពុជាយើងសម្បូរដោយត្រីទឹកសាប បានផ្គត់ផ្គង់ម្ហូបអាហាររបស់ប្រជាជនយើងបានគ្រប់គ្រាន់។ ហេតុដូច្នេះហើយ ទើបគេអាចចាត់ទុកថា ប្រទេសកម្ពុជាយើង ជាសង្គមបរិភោគត្រី ដោយគិតជាមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ ហូបត្រីអស់ ៥២,៤០ គីឡូក្រាម ក្នុងមួយឆ្នាំ»។
 
លោក អ៊ុន ចាន់ដា ដែលបានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ លែងកូនត្រីពូជប្រមាណ ១០ម៉ឺនក្បាល និងដាំកូនឈើ នៅតំបន់អាងទឹកថ្មដាទឹកឆា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគ្រប់គ្រងធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្សាភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្រប ជាពិសេសត្រូវគិតគូពីការអភិរក្ស និងការពារធនធានជលផល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com