កីឡាអន្តរជាតិ
អន្តរជាតិ
EPL និងព្រឹត្តិការណ៍កីឡានៅអង់គ្លេស ទំនងត្រូវផ្អាកដើម្បីកាន់ទុក្ខការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ
09, Sep 2022 , 10:12 am        
រូបភាព
ការប្រកួត Premier League រូមទាំងព្រឹត្តិការណ៍កីឡាធំៗនៅអង់គ្លេសចុងសប្តាហ៍នេះ ត្រូវបានកំណត់ឱ្យពន្យារពេល ដើម្បីចូលរួមកាន់ទុក្ខការសោយទិវង្គត់របស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Queen Elizabeth II)។


ព្រះមហាក្សត្រីយ៍ អេលីហ្សាបែតទីពីរ បានយាងសោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ក្រោយសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។
ដើម្បីចូលរួមកាន់ទុក្ខ ព្រឹត្តិការណ៍កីឡានៅចក្រភពអង់គ្លេស អាចនឹងត្រូវសម្រេចឱ្យផ្អាកការប្រកួតបណ្តោះអាសន្ន ស្របពេលកីឡាមួយចំនួនបានផ្អាករួចហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Express។
 
ការប្រកួតប្រណាំងសេះត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមហាក្សត្រីយានី Elizabeth II ខណៈដែលការប្រកួតកីឡាគ្រីឃីតដែលត្រូវធ្វើនៅថ្ងៃទី៨ ខែកញ្ញា ក៏ត្រូវពន្យារពេលផងដែរ។
 
ថ្ងៃទីពីរនៃការប្រកួត PGA Championship ត្រូវបានផ្អាក ស្របពេលការប្រកួតលីគកីឡាបាល់ទាត់នៅអង់គ្លេស រួមទាំង ​ Premier League នៅចុងសប្តាហ៍នេះ ស្ថិតក្នុងការពិភាក្សា​ដើម្បី​ពន្យារ​ពេលផងដែរ។
 
ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់អង់គ្លេស (EFL) បានចេញសេចក្តីប្រកាសមួយថា ការប្រកួតលីគនៅចុងសប្តាហ៍នេះនឹងត្រូវពន្យារពេល ដើម្បីចូលរួមកាន់ទុក្ខជាផ្លូវការ នៃការសោយទីវង្គត់របស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Queen Elizabeth II)។ យ៉ាងណា EFL ត្រូវរង់ចាំពិភាក្សាជាមួយក្រសួងឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡាអង់គ្លេស (DCMS) នៅថ្ងៃទី៩ នេះដើម្បីសម្រេចចុងក្រោយ៕
 

Tag:
 Premier League
  Queen Elizabeth II
© រក្សាសិទ្ធិដោយ thmeythmey.com