ព្រះមហាក្សត្រ
សង្គមជាតិ
ព្រះមហាក្សត្រកម្ពុជា ប្រទានរាជសារទៅប្រធានាធិបតីប្រេស៊ីល ដើម្បីសាទរខួបឯករាជ្យ២០០ឆ្នាំ
09, Sep 2022 , 5:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារទៅលោក ចៃ បុលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រេស៊ីល ដើម្បីអបអរសាទរខួបលើកទី២០០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រេស៊ីល។ ប្រេស៊ីល ទទួលបានឯករាជ្យជាផ្លូវការពីព័រទុយហ្កាល់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨២២។

ព្រះប្រមុខរដ្ឋកម្ពុជា ទ្រង់មានព្រះបន្ទូលទៅកាន់ប្រមុខរដ្ឋប្រេស៊ីលតាមរយៈព្រះរាជសារ ដែលឡាយព្រះហស្ថលេខានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដូច្នេះថា៖«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ សូមសម្តែងចេញនូវក្តីសង្ឃឹមរបស់ខ្ញុំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ ដែលកំពុងមានស្រាប់ នឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជនយើងទាំង២»៕





 

Tag:
 កម្ពុជា-ប្រេស៊ីល
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com