កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍កីឡានៅអង់គ្លេស រួមទាំង Premier League ផ្អាកទាំងអស់ដើម្បីកាន់ទុក្ខការសោយទិវង្គត់របស់ម្ចាស់ក្សត្រី Elizabeth II
09, Sep 2022 , 5:46 pm        
រូបភាព
 
ព្រឹត្តិការណ៍កីឡាធំៗនៅអង់គ្លេស រួមទាំងការប្រកួត Premier League នៅចុងសប្តាហ៍នេះ ត្រូវផ្អាកការប្រកួតទាំងអស់ ដើម្បីចូលរួមកាន់ទុក្ខការសោយទិវង្គត់របស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Queen Elizabeth II) នៃចក្រភពអង់គ្លេស និងប្រជាជាតិកុម្ម៉ង់វែល (Commonwealth realms)។



ព្រះមហាក្សត្រីយ៍ អេលីហ្សាបែតទីពីរ បានយាងសោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ក្រោយសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។ ដើម្បីចូលរួមកាន់ទុក្ខ ព្រឹត្តិការណ៍កីឡានៅចក្រភពអង់គ្លេស ត្រូវបានសម្រេចឱ្យផ្អាកការប្រកួតបណ្តោះអាសន្នទាំងអស់។ នេះបើតាមការចុះផ្សាយរបស់កាសែត BBC។

ការប្រកួតប្រណាំងសេះត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះមហាក្សត្រីយានី Elizabeth II ខណៈដែលការប្រកួតកីឡាគ្រីឃីតដែលត្រូវធ្វើនៅថ្ងៃទី៨ ខែកញ្ញា ក៏ត្រូវពន្យារពេលផងដែរ។

ថ្ងៃទីពីរនៃការប្រកួត PGA Championship ត្រូវបានផ្អាក ស្របពេលការប្រកួតលីគកីឡាបាល់ទាត់នៅអង់គ្លេស រួមទាំង  Premier League នៅចុងសប្តាហ៍នេះ ត្រូវបានពន្យារពេលផងដែរ។

ការសម្រេចផ្អាកខាងនេះ កើតឡើងបន្ទាប់ពីមានការពិភាក្សា រវាស្ថាប័នគ្រប់គ្រងលីគបាល់ទាត់អង់គ្លេស (EFL) ជាមួយនាយកដ្ឋានឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡាអង់គ្លេស (DCMS) នៅថ្ងៃទី៩ នេះ៕



Tag:
 Premier League
  Queen Elizabeth II
© រក្សាសិទ្ធិដោយ thmeythmey.com