កីឡាអន្តរជាតិ
អន្តរជាតិ
AFF Futsal៖ឥណ្ឌូណេស៊ី គ្រងដំណែងជើងឯកក្រោយឈ្នះថៃ ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ
11, Sep 2022 , 2:07 pm        
រូបភាព
ការប្រជែងបាល់រវាងក្រុម Bintang Timur Surabaya និង Hongyen Thakam វគ្គផ្តាច់ព្រ័ត្រ។ រូបពី AFF។
ការប្រជែងបាល់រវាងក្រុម Bintang Timur Surabaya និង Hongyen Thakam វគ្គផ្តាច់ព្រ័ត្រ។ រូបពី AFF។
ដោយ:
ក្រុមបាល់ទាត់ក្នុងសាល Bintang Timur Surabaya មកពីឥណ្ឌូណេស៊ី គ្រងដំណែងជើងឯកក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Hongyen Thakam មកពីប្រទេសថៃក្នុងលទ្ធផល ៤-២ ចំណែកក្រុមពីម៉ាឡេស៊ី Selagor MAC ទទួលបានលេខ៣ ក្រោយឈ្នះ Sahako FC មកពីវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាល AFF FUTSAL CUP 2022។

 
នៅដើមវគ្គទី១ ក្រុមភ្ញៀវ Bintang Timur Surabaya​ ទម្លាយសំណាញ់ទីក្រុមម្ចាស់ផ្ទះ Hongyen Thakam ២គ្រាប់ពោលនៅនាទី១១ រកបានដោយខ្សែប្រយុទ្ធ Samuel Eko និងនាទី១៥ ខ្សែបម្រើ Edison Coelho ៣នាទីក្រោយម្ចាស់ផ្ទះវាយបកតាមស្មើមកវិញដោយខ្សែបម្រើ Ampol Sirageaw ធ្វើបាននៅនាទី១៨ និងនាទី២២ ខ្សែការពារ Keattisak Songkrao ស៊ុតទម្លាយសំណាញ់ទីគ្រាប់ទី២។
 
យ៉ាងណាម៉ិញក្រុមមកពីឥណ្ឌូណេស៊ី បន្តការវាយលុកជាថ្មីម្តងទៀតដោយបានបន្ថែម២គ្រាប់ទៀតទៅលើក្រុមថៃ គ្រាប់ទី១ ខ្សែបម្រើ Andri Kustiawan រកបាននៅនាទី៣០ និងខ្សែបម្រើ Edison Coelho ជាអ្នកស៊ុតគ្រាប់ទី២។ បញ្ចប់ការប្រកួត Bintang Timur Surabaya ឈ្នះ Hongyen Thakam ក្នុងលទ្ធផល ៤-២។
ចំណែកក្រុមមកពីម៉ាឡេស៊ី Selagor MAC យកឈ្នះក្រុមមកពីវៀតណាម Sahako FC ដោយលទ្ធផលបាល់កាត់សេចក្តីទាត់១១ម៉ែត្រ(Penalty) ក្នុងលទ្ធផល ៨-៧ បន្ទាប់ពីគ្រាប់បាល់ក្រុមទាំងពីរស្មើគ្នា ២-២៕
 

Tag:
 បាល់ទាត់ក្នុងសាល
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com