ជាតិ
លោក នេត សាវឿន ផ្តល់ឱវាទដល់ប៉ូលិសក្នុងរដូវភ្ជុំបិណ្ឌ៖ ត្រូវសម្រួលឥរិយាបថ និងសម្តីឲ្យបានសមរម្យ
12, Sep 2022 , 12:29 pm        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។
នារដូវភ្ជុំបិណ្ឌ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារជាសំឡេងទៅកាន់កម្លាំងនគរបាល ដើម្បីផ្តល់សេចក្តីណែនាំមួយចំនួនឲ្យយកទៅអនុវត្ត នៅពេលចុះបំពេញការងារ ជាពិសេសការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើត។



តាមរយៈសារជាសំឡេងត្រឹម១នាទីជាងបន្តិច ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ជាថ្ងៃទី១នៃការកាន់បិណ្ឌ លោកអគ្គស្នងការ បានណែនាំកងកម្លាំងនគរបាលក្រោមឱវាទដូច្នេះថា៖«សូមឲ្យកែសម្រួលឥរិយាបថ ពាក្យសម្តី អាកប្បកិរិយា ឲ្យបាសមរម្យ ត្រឹមត្រូវ»។  
 
លោក ប្រាប់ឲ្យកងកម្លាំងនគរបាល បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការបម្រើប្រជាពលរដ្ឋនារដូវភ្ជុំបិណ្ឌ។ លោក លើកឡើងថា គោលការណ៍សំខាន់របស់កម្លាំងនគរបាលនារដូវភ្ជុំបិណ្ឌនេះ គឺការសម្រួលចរាចរណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមដងផ្លូវ។
 
ពិធិបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ប្រព្រឹត្តិទៅ ពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕ 
 

Tag:
 នេត សាវឿន
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com