អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនហួវៃដាក់លក់ជាផ្លូវការ Huawei MatePad Pro 11 អាចប្តូរ Fonts khmer បានដូចកុំព្យូទ័រ
14, Sep 2022 , 1:59 pm        
រូបភាព
អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ បានមកដល់ហើយ កូនកាត់កុំព្យូទ័រជំនាន់ចុងក្រោយទី4 Huawei MatePad Pro 11 អាចប្តូរ Fronts Khmer បានដូចកុំព្យូទ័រ និងដាក់ស៊ីមកាតខលចេញ-ចូលបានម៉ាសាឡាញ់ មានលក់នៅស្រុកខ្មែរយើងហើយ ក្នុងតម្លៃត្រឹមតែ $799 ថែមកាដូ ក្តារចុចឆ្លាតវៃ និង Mouse សរុបជាសាច់ប្រាក់តម្លៃ $199។

Huawei MatePad Pro 11 គឺជាកូនកាត់កុំព្យូទ័រឆ្លាតវៃជំនាន់ថ្មីបំផុត ត្រូវបានបំពាក់នូវប​ច្ចេកវិទ្យាសម្បូរបែប ឈានមុខគេលើទីផ្សារដូចជា៖ 

បទពិសោធន៍ប្រើប្រាស់ដូចកុំព្យូទ័រ (PC-Like Experience)

HUAWEI MatePad Pro 11” ដំណើរការដោយប្រព័ន្ធ HarmonyOS 3.0 ផ្លាស់ប្តូរ Interface ថ្មី និងការប្រើប្រាស់ស្រដៀងទៅនឹងកុំព្យូទ័រ ដោយសារមានក្តារចុច ខ្មៅដៃឆ្លាតវៃ និង Mouse។ អ្វីដែលពិសេស Huawei Mate MatePad Pro 11”  មានមុខងារ Multi Window និង Multi-tasking អនុញ្ញាតឲ្យអ្នកប្រើប្រាស់រីករាយបំពេញកិច្ចការងារបានច្រើនក្នុងពេល តែមួយ។



ប្តូរ Khmer Font នៅក្នុង Word, Excel, PowerPoint បានដោយសេរី 

HUAWEI MatePad Pro 11 គឺជាកូនកាត់កុំព្យូទ័រឆ្លាតវៃជំនាន់ថ្មី បំពាក់នូវ កម្មវិធី Word, Excel, និង Power Point ដោយឥតគិតថ្លៃ និងមានលក្ខណៈ ដូចទៅនឹង កុំព្យូទ័រ អាចប្តូរ Fonts Khmer តាមចិត្តចង់ និងតម្រូវការថែមទៀតផង។ 

ប្រើ ស៊ីម Card 4G LTE តេចេញចូល Calling 

សម្រាប់ HUAWEI MatePad Pro 11 ពិតជាពិសេសមែនទែន អាចដាក់ស៊ីមកាត 4G LTE ប្រើលេងអ៊ីនធឺណិត និងតេចេញចូលបានយ៉ាងងាយស្រួល ដែលជាកំណែអាប់ដែតដ៏ អស្ចារ្យ ព្រោះ​ទីផ្សារថេប្លេតភាគច្រើន កម្រឃើញមានអាចដាក់ស៊ីមប្រើប្រាស់បានខ្លាំង ណាស់ ដូច្នេះ HUAWEI MatePad Pro 11 ប្រចាំឆ្នាំ 2022 ពិតជាមិនធ្វើឲ្យអតិថិជន ខកបំណងឡើយ។



អ្នកជំនាញផ្នែកគំនូរបែបឌីជីថល 
Huawei MatePad 11 មកជាសេតជាមួយនឹងខ្មៅដៃឆ្លាតវៃ M-Pencil (ជំនាន់ទី 2) ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃការសរសេរ និងគូររូបបែបឌីជីថល​ជាមួយនឹងមុខងារ Mojing Paint, ibis Paint X, Nomad Scuipt, Huawei Notes និង​ FilmoraGo -ល-។  

រូបរាងកំពូលស្លីមស្តើង និង អេក្រង់ទំហំ 11” កម្រិត refresh rate 120Hz 

Huawei MatePad Pro 11 មានការរចនាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងទម្ងន់កំពូលស្រាលត្រឹមតែ 440g និងរូបរាងកំពូលស្តើង កម្រាស់ត្រឹមតែ 4.89mm មាន អេក្រង់ទំហំ11” លាតពេញគែម OLED Real Color HUAWEI FullView Display ជាមួយនឹងកម្រិត refresh rate 120Hz លឿនរលូនឥតទាក់ បំពាក់បច្ចេកវិទ្យាការពារភ្នែក ទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland Full Care Display 3.0-certified​ជំនាន់ទី3 ដំបូងគេបង្អស់លើពិភពលោក។ MatePad Pro 11 ជំនាន់ថ្មីកាន់តែលេចធ្លោក្នុងការកម្សាន្ត ទស្សនាភាពយន្ត ព្រោះបំពាក់នូវ HUAWEI SOUND ជាឧបករណ៍បំពងសម្លេង។ 

សរុបមកជ្រើសរើស Huawei MatePad 11 តម្លៃ $799 ពិតជាចំណេញលើគោកតែម្តង ព្រោះបានទាំង ថ្លេប្លេតប្រើប្រាស់ដូចកុំព្យូទ័រ និងទទួលបានកាដូបន្ថែម ក្តារចុចឆ្លាតវៃជំនាន់ថ្មី និងMouse គិតជាសាច់ប្រាក់រហូតដល់ទៅ $199 ៕












(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com