កីឡាអន្តរជាតិ
អន្តរជាតិ
​UCL៖ លោក Conte​ ថា Spurs មិនសមចាញ់ Sporting សោះ
14, Sep 2022 , 4:19 pm        
រូបភាព
លោក Antonio Conte ថ្ងៃទី១៣ ខែកញ្ញា ខកចិត្តចំពោះបរាជ័យចុងម៉ោងរបស់ Tottenham Hotspur ក្រោមថ្វីជើង Sporting Lisbon ក្នុងលទ្ធផល ២-០ នាជំនួបលើកទី២ ពូល D នៅរាត្រីថ្ងៃទី១៣ ខែកញ្ញា។



ការប្រកួតរវាងក្រុមទាំងពីរ មិនមានការវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងនោះឡើយ។ ប៉ុន្តែនៅចុងម៉ោង ឯណោះទេ ទើបSpurs រងការខកចិត្ត ដែលត្រូវបានម្ចាស់ផ្ទះ Sporting ស៊ុត២គ្រាប់ដណ្តើមយកជ័យជម្នះ។ ២គ្រាប់នេះ ធ្វើបានដោយកីឡាករ Paulinho នាទី៩០+១ និង Authur នាទី៩០+៣ ដើម្បីជួយក្រុមព័រទុហ្កាល់ ទទួលបាន៣ពិន្ទុបន្ថែម និងឈរកំពូលតារាងពូល D។
 
​ លោក Conte អ្នកចាត់ការ ​Spurs មិនជឿសោះថា កូនក្រុមខ្លួនបែជាចាញ់ក្នុងជំនួបនេះ ខណៈលោកបានរកចំណុចខ្វះខាតក្រោយសម្រាប់បំពេញបន្ថែមនៅប្រកួតបន្ទាប់ពេលប៉ះ Eintracht Frankfurt។
 
«ការប្រកួតក្នុងវគ្គទីមួយគឺមានតុល្យភាពល្អប្រសើរវាងក្រុមទាំងសងខាង ពិតណាស់ក្នុងវគ្គទីពីរ យើងមានអារម្មណ៍ថាទទួលបានឱកាសស្វែករកគ្រាប់ ព្រមទាំងឱកាស ៣ពិន្ទុ និងឈ្នះការប្រកួត ប៉ុន្តែអ្វីដែលយើងទទួលបានគឺបរាជ័យទៅវិញ។ […]​ យើងបានព្យាយាមគ្រប់បែបយ៉ាង យើងគួរតែទទួលលទ្ធផលឈ្នះ នេះបានបង្ហាញឱ្យឃើញថា ​Champions League គឺស្ថិតនៅគម្រិតដ៏ខ្ពស់មួយ យើងដឹងដឹងថាយើងត្រូវការកាត់បន្ថយកំហុស បើមិនអ៊ីចឹងទេលទ្ធផលគឺដូចរាត្រីនេះអ៊ីចឹង។»។ លោក Conte និយាយក្នុងសន្និសីទកាសែតបែបនេះក្រោយចប់ការប្រកួត។
 
ក្រោយឆ្លងកាត់ការប្រកួតនេះ Spurs បន្តឈរចំណាត់ថ្នាក់លេខ ២ ក្នុងតារាងពូល D ដោយមាន​ ៣ពិន្ទុ, Sporting ​CP នាំមុខ​កំពូលតារាងមាន ៦ពិន្ទុ ចំណែក Eintracht Frankfurt ឈរលេខ៣ តាមពីក្រោយមាន ៣ពិន្ទុ ខណៈ Olympique Marseille ស្ថិតនៅបាតតារាងគ្មានពិន្ទុ។
 
ការប្រកួតបន្ទាប់របស់ ​Tottenham hotspur នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Leicester City នាថ្ងៃទី១៧ ខែកញ្ញា មុនទៅប៉ះ ​Arsenal ថ្ងៃទី១ ខែសីហានាក្របខណ្ឌលីគកំពូលអង់គ្លេស និងប៉ះ Eintracht Frankfurt ថ្ងៃទី៥ ខែសីហា៕
 

Tag:
 Antonio Conte
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com