ជាតិ
សង្គមជាតិ
សម្ដេច ស ខេង បញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
14, Sep 2022 , 4:42 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពីហ្វេសប៊ុក សម្ដេច ស ខេង
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពីហ្វេសប៊ុក សម្ដេច ស ខេង
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បញ្ជាឲ្យ លោក សុខ ផល រដ្ឋលេខធិការនៃក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស។ លិខិតបង្គាប់ដែលចេញ ដោយសម្ដេច ស ខេង ថ្ងៃទី១៤កញ្ញានេះ បានបញ្ជាឱ្យអនុវត្ត ប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម។



នាពេលថ្មីៗនេះ ល្បែងភ្នាល់កំពុង​រីកដូចផ្សិត នៅតាមហាងបាយ និងកាហ្វេ ក្នុងភូមិ ឃុំ-សង្កាត់ នានា។ ករណីនេះ សមត្ថកិច្ច លើកឡើងថា គ្មានសិទ្ធិអន្តរាគមន៍ឡើយ ព្រោះក្រុមហ៊ុនទាំងនោះ បើកស្របច្បាប់៕
​ 
អត្ថបទទាក់ទង

Tag:
 ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com