ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ​អាជ្ញាធរឃុំក្ដីដូង តែង​ផ្សព្វផ្សាយដល់ពលរដ្ឋ ពីគ្រោះថ្នាក់នៃគ្រឿងញៀនជាប្រចាំ​
18, Sep 2022 , 10:19 pm        
រូបភាព
សកម្មភាពចុះផ្សព្វផ្សាយពីគ្រឿងញៀន នៅក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពផ្ដល់ដោយ លោក លៀង កែវ មេប៉ុសិ៍នគរបានឃុំក្ដីដូង។
សកម្មភាពចុះផ្សព្វផ្សាយពីគ្រឿងញៀន នៅក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពផ្ដល់ដោយ លោក លៀង កែវ មេប៉ុសិ៍នគរបានឃុំក្ដីដូង។
ដោយ៖ សុខ ដារ៉ា (យុវជនឃុំក្ដីដូង)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖សកម្មភាពចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ពីការប្រើប្រាស់គ្រឿងញៀន ក្នុងឃុំក្ដីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តែងធ្វើឡើងជា​រៀងរាល់ខែ។ នេះបើតាមលោក លៀង កែវ មេប៉ុសិ៍នគរបាលឃុំក្ដីដូង។



មេប៉ុស្តិ៍រូបនេះ បានបញ្ជាក់ទៀតថា ​បច្ចុប្បន្ន សកម្មភាពការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងឃុំនេះមិនមានសកម្មភាពទៀតក៏ដោយ ក្រោយបង្ក្រាបអ្នកជួញដូរកាលពីអំឡុងឆ្នាំ២០២០កន្លងមក។ ជុំវិញបញ្ហាគ្រឿងញៀននៅក្នុងឃុំក្តីដូងនេះ ​ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នស្ថានភាពនៃការប្រើប្រាស់គ្រឿងញៀនហាក់ស្ងប់ស្ងាត់ មិនឃើញមានសកម្មភាពទៀតឡើយ ក្រោយអ្នកជួញដូរត្រូវបានចាប់ខ្លួន។ តែទោះយ៉ាងណា ពលរដ្ឋនៅតែព្រួយបារម្ភថា សកម្មភាពប្រើប្រាស់ និងជួញដូរ​គ្រឿងញៀន នឹងត្រឡប់មកវិញ នៅថ្ងៃអនាគត។​ តបនឹងក្តីបារម្ភនេះ ​លោក លៀង កែវ អះអាងថា អាជ្ញាធរ​ នៅតែបន្ត​ត្រួតពិនិត្យនិងតាមដាន​ ដើម្បីបង្ការការប្រើប្រាស់គ្រឿងញៀនក្នុងឃុំ។


លោក លៀង កែវ មេប៉ុសិ៍នគរបានឃុំក្ដីដូង។

ដើម្បីជ្រាបច្បាស់ សូម លោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 



 
 
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ឃុំក្ដីដូង
  គ្រឿងញៀន
  លៀង កែវ
© រក្សាសិទ្ធិដោយ thmeythmey.com