កីឡាអន្តរជាតិ
អន្តរជាតិ
Barca ត្រៀមកញ្ចប់លុយជាង១ពាន់លានដុល្លារ សម្រាប់ចាយនៅរដូវកាល ២០២២-២៣
21, Sep 2022 , 8:29 am        
រូបភាព
ក្លិប ​Barcelona ថ្ងៃទី១៩ ខែកញ្ញា បានបញ្ជាក់ថាក្រុមប្រឹក្សាភិបាលក្លិបបានសម្រេចអនុម័តថវិកាប្រតិបត្តិការចំនួន ១,២៥៥ពាន់លានអឺរ៉ូ (១,២៥៨ពាន់លានដុល្លារ)​ ​សម្រាប់រដូវកាល ២០២២-២៣ នេះ។ ប្រាក់ដ៏ច្រើននេះ បូករួមទាំងគម្រោងចំណាយរបស់ Barca លើការជួសជុលកីឡដ្ឋាន Nou Camp ផងដែរ។



Barca ដែលជាក្រុមខ្លាំងមួយនៅអេស្ប៉ាញ បានប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុនាប៉ុន្មានឆ្នាំចុងក្រោយនេះដ៏ស្វិតស្វាញ ជាមួយការមកដឹកនាំជាថ្មីពីសំណាក់លោក ​Joan Laporta ក្នុងគោលបំណងស្តារក្រុមយក្សមួយនេះឱ្យមានស្ថេរភាពឡើងវិញ។ ទោះមានបញ្ហាផ្នែកហិរញ្ញាវត្ថុធ្ងន់ធ្ងរ តែរដូវកាលថ្មីនេះ មិនមានអ្វីអាចបញ្ឈប់ពួកគេពីការនាំចូលកីឡាករថ្មីបានឡើយ។
 
បើតាមសេចក្តីថ្លែងការណ៍ Barca ប្រាក់ចំនួន ១,២៥៥ពាន់ល្លានដុល្លារត្រូវបានអនុម័តសម្រាប់ប្រតិបត្តិការឆ្នាំ ២០២២-២៣ ។ ចំណូលហិរញ្ញវត្ថុកាលពីឆ្នាំមុនរបស់ Barcaមានប្រមាណ ១,០១៧ពាន់លានអឺរ៉ូ ហើយប្រាក់ចំណេញចំនួន ៩៨លានអឺរ៉ូ។
ប្រាក់ចំណេញដែលត្រូវព្យាករទុកសម្រាប់ឆ្នាំនេះ នឹងកើនឡើងជាង២៧៤លានអឺរ៉ូ។ 
 
រដូវកាលនេះ ក្រុមរហស្សនាមអ្នកមានបុណ្យ នាំចូលកីឡាករច្រើនរូបដូចជា Robert Lewandowski, Jules Kounde និង Raphinha ដែលមានតម្លៃថ្លៃ រួមជាមួយ Andreas Christensen, Frank Kessie, Hector Bellerin និង ​Marcos Alonso ជាកីឡាករស្ថិតក្នុងតម្លៃខ្លួនទាប។ Ousmane Dembele ក៏ទទួលបានកិច្ចសន្យាបន្តជាមួយក្លិបដូចគ្នា។
 
មុនឈានចូលរដូវកាលថ្មី Barca បានលក់សិទ្ធិទស្សនា La Liga របស់ខ្លួនមានចំនួន២៥ភាគរយសម្រាប់រយៈពេល ២៥ឆ្នាំ ទៅក្រុមហ៊ុនវិនិយោគ Sixth Street។ ក្លិបយក្សអេស្ប៉ាញមួយនេះក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Spotify ជាម្ចាស់ឧបត្ថម្ភនៅលើអាវក្រុមថ្មី និងការផ្តូរឈ្មោះកីឡដ្ឋានថ្មី។
 
បើតាមសេចក្តីថ្លែងការណ៍ខាងលើដដែលនោះ ​Barca ក៏បានប្រកាសពីការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសងប្រចាំតំបន់ Catalonia មួយដែលមានឈ្មោះ  JG ingenieros S.A. ដើម្បីដំណើរការគម្រោងជួសជុលកីឡដ្ឋាន និងអភិវឌ្ឍន៍កីឡដ្ឋានឡើងវិញ៕
 

Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com