ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ ជាមេឃុំថ្មី លោក ហ៊ុយ សំណាង នឹងបន្តពន្លឿនការផ្តល់សេវារដ្ឋបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា
24, Sep 2022 , 4:59 pm        
រូបភាព
ដោយ៖ ហេ អួញ
 
បូទុមសាគរ, កោះកុង៖ លោក ហ៊ុយ សំណាង គឺជាមេឃុំកណ្តោល ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ លោកទើបជាប់ជាមេឃុំនៅក្នុងអាណត្តិនេះ និងទើបចូលកាន់តួនាទីថ្មី បានប្រមាណ៣ខែប៉ុណ្ណោះ។ អាណត្តិមុន លោក សំណាង គឺជាជំទប់ឃុំ។  សម្រាប់លោក ហ៊ុយ សំណាង ការងារជាមេឃុំ មិនងាយស្រួលប៉ុន្មានឡើយ  ប៉ុន្តែ លោកអះអាងថា មិននឿយហត់នោះឡើយ ព្រោះលោកបានដាក់ចិត្តដាក់កាយ និងស្រឡាញ់ការងារជាអ្នកបម្រើប្រជាពលរដ្ឋ។ «ចំពោះខ្ញុំ អត់មានហត់នឿយ អត់មានត្អូញត្អែរទេ។ ការងារដែលថា ត្រូវធ្វើ! រួមគ្នាធ្វើ (ក៏)ធ្វើ! បើថាការងារធ្វើខ្លួនឯង ក៏យើងធ្វើ។ អត់មានត្អូញត្អែរទេ ធ្វើម៉េចបើយើងដាក់ខ្លួនជាអ្នកបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋហើយ។ បើសិនជាយើងមិនធ្វើទេ យើងកុំឈរឈ្មោះ»។ នេះជាការបញ្ជាក់របស់លោក ហ៊ុយ សំណាង ដោយលោកបន្តថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងបន្តពន្លឿនការផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ និងជាពិសេសជំរុញការងារកសាងហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងឃុំកណ្តោល។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ

(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ
របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត
តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ
និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ
របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 យុវជនឃុំកណ្តោល
© រក្សាសិទ្ធិដោយ thmeythmey.com